ទទួលគណៈប្រតិភូមានលោកឧត្តមសេនីយ៍ត្រី Tran Ngoc Huu មេបញ្ជាការរងកងទ័ពការពារព្រំដែន។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Tran Ngoc Huu មេបញ្ជាការរងកងទ័ពការពារព្រំដែន (ខាងស្តាំដៃ) ទទួលជួបលោកឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិនៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ bienphong.com.vn)

តាងនាមអគ្គស្នងការនគរបាលជាតិនៃព្រះរាជាណាចក្រកម្ពុជា លោកឧត្តមសេនីយ៍ឯក កឹង ឃន បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងជំនួយលើវិស័យជាច្រើនរបស់កងទ័ព និងកងកម្លាំងការពារព្រំដែនវៀតណាម ចំពោះអគ្គស្នងការដ្ឋាននគរបាលជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលកន្លងមក ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរវាងកងទ័ពការពារព្រំដែនបណ្តាខេត្តជាប់ព្រំដែនកម្ពុជាក្នុងការគ្រប់គ្រង និងការពារព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ជាពិសេសការសម្របសម្រួលក្នុងការទប់ស្កាត់ និងប្រឆាំងបទល្មើសគ្រឿងញៀន ការជួញដូរមនុស្ស និងការងារគាំពារ ប្រគល់ និងទទួលប្រជាពលរដ្ឋវៀតណាមត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព រួមចំណែកជួយប្រជាជននៅសងខាងព្រំដែនមានស្ថិរភាពនៃជីវភាពរស់នៅ អភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពជីវភាពរស់នៅ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ផ្តល់អំណោយ និងជូនពរឆ្នាំថ្មីដល់ស្ថាប័នអចិន្ត្រៃយ៍នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម (រូបថត៖ bienphong.com.vn)

តាងនាមគណៈកម្មាធិការបក្ស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម លោកឧត្តមសេនីយ៍ត្រី Tran Ngoc Huu បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដ៏ពិសេសដែលអគ្គស្នងការដ្ឋាននគរបាលជាតិនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនកងទ័ពការពារព្រំដែនវៀតណាមនិយាយរួម និងកងទ័ពការពារព្រំដែននៅបណ្តាខេត្តជាប់ព្រំដែនជាមួយកម្ពុជានិយាយដោយឡែក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីដ៏មានអត្ថន័យនេះ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Tran Ngoc Huu ផ្តល់អំណោយរបស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ជូនគណៈប្រតិភូនៃអគ្គស្នងការដ្ឋាននគរបាលជាតិនៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ bienphong.com.vn)

លោកឧត្តមសេនីយ៍ត្រី Tran Ngoc Huu បានជម្រាបជូនថា នៅឆ្នាំ២០២៥ កន្លងទៅ កងទ័ពការពារព្រំដែនវៀតណាមបានបញ្ចប់ដោយជោគជ័យនូវភារកិច្ចគ្រប់គ្រង និងការពារព្រំដែន រួមទាំងការសម្របសម្រួល និងការពារព្រំដែនរបស់កងកម្លាំងកម្ពុជា។ ជាមួយនឹងប្រពៃណីទំនាក់ទំនងមិត្តភាពល្អរវាងប្រទេសទាំងពីរ នាពេលខាងមុខ លោកឧត្តមសេនីយ៍ត្រី Tran Ngoc Huu សង្ឃឹមថា កងកម្លាំងការពារព្រំដែននៃភាគីទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ធ្វើការងារបានល្អក្នុងការគ្រប់គ្រង និងការពារព្រំដែនរួមរវាងប្រទេសទាំងពីរ ផ្លាស់ប្តូរព័ត៌មានជាប្រចាំ ជំរុញការសម្របសម្រួលក្នុងការប្រយុទ្ធនឹងឧក្រិដ្ឋកម្ម និងថែរក្សាព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍទៅវិញទៅមក៕

បកប្រែដោយ Huyen Trang