ក្នុងបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាល ថ្នាក់ដឹកនាំគណៈប្រតិភូទាំងពីរបានជូនពរឆ្នាំថ្មីដល់កងកម្លាំងប្រដាប់អាវុធខេត្ត Lam Dong។

ថ្នាក់ដឹកនាំគណៈប្រតិភូទាំងពីរបានបញ្ជាក់ថា បក្ស និងប្រជាជនកម្ពុជាតែងតែគោរព និងចងចាំជានិច្ចចំពោះជំនួយដ៏ធំធេងរបស់បក្ស រដ្ឋ និងកងទ័ពប្រជាជនវៀតណាម ក្នុងការជួយកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ស្តារ និងអភិវឌ្ឍប្រទេសជាតិ។ ប្រជាជនកម្ពុជាតែងតែរក្សា និងពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ និងកងកម្លាំងប្រដាប់អាវុធទាំងពីរ និយាយដោយឡែក។

leftcenterrightdel
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត Lam Dong ថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូនៃតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង

លោកឧត្តមសេនីយ៍ត្រី Dinh Hong Tien មេបញ្ជាការនៃបញ្ជាការដ្ឋានយោធាខេត្ត Lam Dong បានសម្តែងសេចក្តីសោមនស្សរីករាយដែលបានទទួលស្វាគមន៍គណៈប្រតិភូអញ្ជើញមកជូនពរឆ្នាំថ្មី ព្រមទាំងបានជម្រាបជូនលទ្ធផលលេចធ្លោមួយចំនួនទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្តក្នុងឆ្នាំ ២០២៥  និយាយរួម និងសមិទ្ធផលរបស់កងកម្លាំងប្រដាប់អាវុធខេត្តនិយាយដោយឡែក។

ក្នុងឱកាសនេះ បញ្ជាការដ្ឋានយោធាខេត្ត Lam Dong និងគណៈប្រតិភូនៃតំបន់ប្រតិបត្តិការសឹករងទាំងពីរក៏បានជួបពិភាក្សា ផ្លាស់ប្តូរព័ត៌មាន និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការសម្របសម្រួលក្នុងការងារផ្សព្វផ្សាយព័ត៌មាន និងអប់រំប្រជាជននៅតំបន់ព្រំដែនឱ្យគោរពច្បាប់។

នៅពេលខាងមុខ បញ្ជាការដ្ឋានយោធាខេត្ត Lam Dong  និងតំបន់ប្រតិបត្តិការសឹករងសៀមរាប និងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នឹងបន្តបង្កើនការផ្លាស់ប្តូរព័ត៌មាន សម្របសម្រួលក្នុងការរៀបចំការយាមល្បាតដើម្បីការពារព្រំដែន និងបង្គោលព្រំដែន លើកកម្ពស់ការជួបប្រាស្រ័យមិត្តភាព ការផ្លាស់ប្តូរវប្បធម៌ និងកីឡារវាងកងកម្លាំងប្រដាប់អាវុធ និងប្រជាជននៅសងខាងព្រំដែន រួមចំណែកដល់ការកសាងតំបន់ព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

leftcenterrightdel
ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានយោធាខេត្ត Lam Dong  ថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូតំបន់ប្រតិបត្តិការសឹករងសៀមរាប

មេបញ្ជាការនៃបញ្ជាការដ្ឋានយោធាខេត្ត Lam Dong បានអះអាងថា៖ សាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងប្រជាជនវៀតណាម និងកម្ពុជា ត្រូវបានបង្កើតឡើងក្នុងប្រវត្តិសាស្ត្រនៃការកសាងប្រទេសជាតិ និងការពារជាតិ។ នេះគឺជាមូលដ្ឋាន ជាគ្រឹះរឹងមាំដើម្បីចំណងមិត្តភាពនេះ បន្តលើកកម្ពស់នៅក្នុងសម័យកាលបច្ចុប្បន្ន។ មូលដ្ឋាននីមួយៗ ជាមួយនឹងវិធីសាស្រ្តផ្សេងៗគ្នា បានរួមចំណែកដល់ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពនេះ៕

បកប្រែដោយ Duy Hoan