leftcenterrightdel
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលជួបជាមួយលោកស្រី Bui Thi Minh Hoai

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអះអាងថា កិច្ចប្រជុំកំពូលរវាងការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា ក៏ដូចជាការចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននៃភាគីទាំងពីរ បង្ហាញពីទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសម្តែងក្តីសង្ឃឹមថា វៀតណាម និងកម្ពុជានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ពង្រឹងមិត្តភាពជាប្រពៃណី ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ រណសិរ្សកម្ពុជានឹងបន្តលើកកម្ពស់ការឃោសនា និងការអប់រំ ដើម្បីប្រជាជនកម្ពុជា ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យមានការទទួលខុសត្រូវបន្ថែមទៀតក្នុងការពង្រឹង និងថែរក្សាទំនាក់ទំនងសហប្រតិបត្តិការរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកស្រី Bui Thi Minh Hoai បានអះអាងថា ទំនាក់ទំនងរវាងគណបក្សទាំងពីរ រដ្ឋទាំងពីរ និងរណសិរ្សទាំងពីរ កាន់តែរឹងមាំ និងអភិវឌ្ឍក្នុងទិសដៅកាន់តែជិតស្និទ្ធ រួបរួម និងមានសារៈសំខាន់។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះរណសិរ្សទាំងពីរ សម្រាប់ការសម្របសម្រួល និងរៀបចំការផ្លាស់ប្តូរប្រជាជននៅតំបន់ព្រំដែន ដោយរួមចំណែកដល់ការរក្សាសន្តិភាព និងស្ថិរភាព និងពង្រឹងសាមគ្គីភាព និងមិត្តភាពនៅតំបន់ព្រំដែន។ ភាគីទាំងពីរនឹងបន្តសម្របសម្រួលក្នុងការបង្កើតផែនការជាក់ស្តែងឆ្ពោះទៅរកការរំលឹកខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៦៧ / ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៧) ដោយហេតុនេះពង្រឹងការឃោសនា និងការអប់រំ ដើម្បីជួយប្រជាជនគ្រប់ស្រទាប់វណ្ណៈឱ្យទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីអត្ថន័យ និងសារៈសំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan