ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក To Lam អគ្គលេខាបក្ស បានជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា  បានអញ្ជើញចូលគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ  អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ នៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងស្តូបមិត្តភាពកម្ពុជា-វៀតណាម បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរវាងការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តវៀតណាម និងគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។ ព្រមទាំងបានអញ្ជើញចូលរួមក្នុងពិធី​ចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការ បានអញ្ជើញចូលរួមជំនួបកំពូលថ្នាក់ដឹកនៃគណបក្សទាំងបី បក្សកុម្មុយនិស្តវៀតណាម គណបក្សប្រជាជនកម្ពុជា និងបក្សប្រជាជនបដិវត្តន៍ឡាវ; អញ្ជើញជួបជាមួយសម្តេច ហេង សំរិន ប្រធានកិត្តិយសនៃគណបក្សប្រជាជនកម្ពុជា អញ្ជើញចូលរួមពិធី “បញ្ចុះបឋមសីលាសាងសង់សាលាមិត្តភាពកម្ពុជា-វៀតណាម” អញ្ជើញទស្សនកិច្ចស្ថានទូត និងជួបសំណេះសំណាលជាមួយសហគមន៍វៀតណាមនៅកម្ពុជា...

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស​ បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ដោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​ជោគជ័យ

នៅក្នុងជំនួបទាំងឡាយ ក្នុងស្មារតីសាមគ្គីភាព មិត្តភាព ការយោគយល់គ្នាទៅវិញទៅមក និងការគោរពគ្នាទៅវិញទៅមក ភាគីទាំងពីរបានឈានដល់ការឯកភាពគ្នាខ្ពស់លើបញ្ហាដែលមានផលប្រយោជន៍រួម និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបើកដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការ ដែលក្នុងនោះការពង្រឹងទំនាក់ទំនងនយោបាយគឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកក្នុងការរក្សាស្ថិរភាពនយោបាយ និងធានាសន្តិសុខរបស់ប្រទេសនីមួយៗ និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាម និងកម្ពុជា។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតំលៃខ្ពស់ចំពោះលោក To Lam អគ្គលេខាបក្ស ដែលដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋប្រទេសកម្ពុជា ជាភ្លាមៗបន្ទាប់ពីមហាសន្និបាត លើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស និងគណៈប្រតិភូ បង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងដែលបក្សកុម្មុយនិស្តវៀតណាម និងថ្នាក់ដឹកនាំវៀតណាមជូនចំពោះទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។

លោក To Lam អគ្គលេខាបក្ស បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានវិលត្រឡប់មកបំពេញទស្សនកិច្ចប្រទេសកម្ពុជាដ៏ស្រស់ស្អាតវិញ ជាភ្លាមៗបន្ទាប់ពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ លោកបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះ រួមមានថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរបស់វៀតណាម រួមទាំងនាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភាផងដែរ។ លោកបានសម្តែងនូវការរំភើបចិត្ត និងថ្លែងអំណគុណចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ រាក់ទាក់ពីរាជវង្សានុវង្ស និងប្រជាជនកម្ពុជា ជូនចំពោះលោកអគ្គលេខាបក្ស និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដែលបង្ហាញយ៉ាងច្បាស់អំពីសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងប្រជាជាតិទាំងពីរ។

នៅក្នុងកិច្ចប្រជុំកំពូលរវាងការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិម​បក្សកុម្មុយនិស្តវៀតណាម និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងទំនុកចិត្តនយោបាយយ៉ាងរឹងមាំ រក្សាដំណើរទស្សនកិច្ច ទំនាក់ទំនង និងការផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំ ជាក់ស្តែង និងមានប្រសិទ្ធភាពនៅគ្រប់កម្រិត ជាពិសេសនៅកម្រិតខ្ពស់ និងតាមរយៈបណ្តាញបក្ស និងរដ្ឋ ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ បង្កើនការផ្លាស់ប្តូរព័ត៌មាន និងសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។

នៅក្នុងបរិបទនៃស្ថានភាពសកល និងតំបន់ដ៏ស្មុគស្មាញ ប្រែប្រួលយ៉ាងឆាប់រហ័ស និងមិនអាចទាយទុកជាមុនបាន ដោយវាយតម្លៃផលប៉ះពាល់ពីការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងបណ្តាប្រទេស​មហាអំណាច ការលំបាកផ្នែកសេដ្ឋកិច្ច និងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី នៅក្នុងជំនួបកំពូលថ្នាក់ដំកនាំ​គណបក្សទាំងបី វៀតណាម កម្ពុជា និងឡាវ មេដឹកនាំទាំងបីបានឯកភាពគ្នាបន្តពង្រឹងសាមគ្គីភាព រក្សាការពិគ្រោះយោបល់ជាប្រចាំ និងសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ប្រទេសនីមួយៗ ខណៈពេលដែលរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពដើម្បីផ្តោតលើការអភិវឌ្ឍ។

នៅក្នុងឱកាសនេះ ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានអញ្ជើញជាសាក្សីនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងការបរទេសវៀតណាម និងគណៈទាក់ទងការបរទេស គណបក្សប្រជាជនកម្ពុជា សម្រាប់រយៈពេលឆ្នាំ ២០២៦-២០៣០ និងបានអញ្ជើញជាសាក្សីនៃការផ្លាស់ប្តូរឯកសារចំនួន ១១ ទៀតផង។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា លោក To Lam អគ្គលេខាបក្ស និងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធី “បញ្ចុះបឋមសីលាសាងសង់សាលាមិត្តភាពកម្ពុជា-វៀតណាម”។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក To Lam អគ្គលេខាបក្ស និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែរួមចំណែកដល់ការពង្រឹងមូលដ្ឋានគ្រឹះនយោបាយរឹងមាំសម្រាប់ទំនាក់ទំនងវៀតណាម-កម្ពុជាប៉ុណ្ណោះទេ ថែមទាំងបង្កើតកម្លាំងចលករថ្មីដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ ក៏ដូចជាគណបក្សទាំងបី និងប្រទេសទាំងបី (វៀតណាម កម្ពុជា និងឡាវ) ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់៕

បកប្រែដោយ Duy Hoan