លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ជួបសវនាការជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា
កប.អនឡាញ - នៅថ្ងៃទី ៦ ខែកុម្ភៈ នៅទីក្រុងភ្នំពេញ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានជួបសវនាការជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។
ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹងទំនុកចិត្តនយោបាយ រក្សាទំនាក់ទំនងជាប្រចាំរវាងរដ្ឋសភានៃប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យច្បាប់ ការត្រួតពិនិត្យ និងការធ្វើសេចក្តីសម្រេចចិត្តលើបញ្ហាជាតិសំខាន់ៗ និងសម្របសម្រួលការរៀបចំសកម្មភាពអបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ / ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៧)។ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងការទូតរវាងប្រជាជន និងប្រជាជន លើកកម្ពស់ការផ្លាស់ប្តូរមិត្តភាពរវាងប្រជាជនគ្រប់ស្រទាប់ ជាពិសេសយុវជនជំនាន់ក្រោយ សមាគមមិត្តភាព ក្រុមសមាជិកសភាមិត្តភាព សមាជិកសភាស្ត្រី សមាជិកសភាវ័យក្មេង និងសមាជិកសភាវ័យក្មេងវៀតណាម កម្ពុជា និងឡាវ អង្គការមហាជន និងមូលដ្ឋានជាប់ព្រដែន។ ក្នុងពេលជាមួយគ្នានេះសម្របសម្រួលការផ្សព្វផ្សាយព័ត៌មានយ៉ាងទូលំទូលាយអំពីអត្ថន័យន់ជាប្រវត្តិសាស្ត្រ និងសារៈសំខាន់នៃសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ ជាពិសេសក្នុងចំណោមយុវជនជំនាន់ក្រោយ ដើម្បីថែរក្សា និងលើកកម្ពស់ទ្រព្យសម្បត្តិដ៏មានតម្លៃនេះ។ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា បានសម្តែងក្តីសង្ឃឹមថា រដ្ឋាភិបាល និងសភានៃប្រទេសទាំងពីរនឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដើម្បីកុំឲ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី។
    |
 |
|
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ជួបសវនាការជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា |
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំកំពូលរវាងគណបក្សទាំងពីរនៅព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ដោយសង្កត់ធ្ងន់ថា នេះជាឱកាសមួយសម្រាប់គណបក្សទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងដាក់ចេញទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការដើម្បីសម្រេចបាននូវការអភិវឌ្ឍទៅវិញទៅមក។
ភាគីទាំងពីរបានឯកភាពគ្នាអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរប្រកបដោយប្រសិទ្ធភាព បន្តលើកកម្ពស់តួនាទីរបស់ស្ថាប័ននីតិបញ្ញត្តិក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ត្រួតពិនិត្យនិងជំរុញឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋាន និងអង្កភាពអាជីវកម្ម ឲ្យអនុវត្តសន្ធិសញ្ញា កិច្ចព្រមព្រៀង និងអនុសញ្ញាដែលបានចុះហត្ថលេខាប្រកបដោយប្រសិទ្ធភាព និងពង្រឹងការផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធន៍ក្នុងការកសាងស្ថាប័ន ប្រព័ន្ធច្បាប់ និងការត្រួតពិនិត្យការអនុវត្តច្បាប់។
ភាគីទាំងពីរក៏បានឯកភាពគ្នាបន្តគាំទ្រជំហរ និងការឈរឈ្មោះជាបេក្ខជនរបស់គ្នាទៅវិញទៅមកនៅក្នុងវេទិកាសភាពហុភាគីដែលប្រទេសទាំងពីរជាសមាជិក។
បកប្រែដោយ Duy Hoan