ក្នុងឱកាសនេះ លោក ជា សុខរិទ្ធិ បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីថ្នាក់ដឹកនាំនៃយោធភូមិភាគទី៩។ លោកក៏បានថ្លែងអំណរគុណចំពោះកម្មាភិបាល យុទ្ធជន នៃកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៩ ក៏ដូចជាអ្នកជំនាញ និងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិដើម្បីការពារប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍។ លោក ជា សុខរិទ្ធិ បានសម្តែងបំណងចង់ឲ្យសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា ព្រមទាំងរវាងកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៩ និងខេត្តកំពង់ឆ្នាំង (ព្រះរាជាណាចក្រកម្ពុជា) ឲ្យកាន់តែជិតស្និទ្ធថែមទៀត។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម លោកជា សុខរិទ្ធិ បានជូនពរកម្មាភិបាល យុទ្ធជន នៃកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៩ ឲ្យមានសុខភាពល្អ សប្បាយរីករាយ និងទទួលបានជោគជ័យក្នុងឆ្នាំថ្មី។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប
leftcenterrightdel
លោក ជា សុខរិទ្ធិ ជូនពរឆ្នាំថ្មីបញ្ជាការដ្ឋានយោធភូមិភាគទី៩

តាងនាមគណៈកម្មាធិការបក្ស បញ្ជាការដ្ឋានយោធភូមិភាគីទី៩ លោកឧត្តមសេនីយ៍ត្រី Nguyen Minh Trieu បានសម្តែងសេចក្តីរីករាយ  និងថ្លែងអំណរគុណ លោកជា សុខរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង និងគណៈប្រតិភូដែលបានអញ្ជើញចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មីបញ្ជាការដ្ឋានយោធភូមិភាគទី៩ ព្រមទាំងបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការគាំទ្រពីអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តកំពង់ឆ្នាំង ដែលបានសម្រួលដល់ក្រុម K នានា នៃយោធភូមិភាគទី៩ ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃការរុករក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតក្នុងអំឡុងសង្គ្រាមនៅកម្ពុជា ។

leftcenterrightdel
លោកជា សុខរិទ្ធិ ប្រគល់អំណោយជូនបញ្ជាការដ្ឋានយោធភូមិភាគទី ៩

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Minh Trieu ប្រគល់អំណោយជូនគណៈប្រតិភូ នៃខេត្តកំពង់ឆ្នាំង

leftcenterrightdel
គណៈប្រតិភូមកពីខេត្តកំពង់ឆ្នាំង ថតរូបអនុស្សាវរីយ៍នៅក្នុងជំនួប

លោកឧត្តមសេនីយ៍ត្រី Nguyen Minh Trieu បានសម្តែងទំនុកចិត្តថា ភាគីទាំងពីរនឹងបន្តសហការប្រកបដោយប្រសិទ្ធភាពក្នុងការតាមដានស្ថានការណ៍ ផ្លាស់ប្តូរព័ត៌មាន រក្សាស្ថិរភាពតាមបណ្តោយព្រំដែន បន្តកសាង និងពង្រឹងសាមគ្គីភាពបន្ថែមទៀតរវាងអង្គភាពកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៩ និងអង្គភាពយោធា និងមូលដ្ឋាននានានៃព្រះរាជាណាចក្រកម្ពុជា។

បកប្រែដោយ Duy Hoan