នៅក្នុងជំនួបទាំងនេះ ថ្នាក់ដឹកនាំខេត្ត An Giang បានបញ្ជាក់ថា តាមរយៈការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មព្រំដែនវៀតណាម-កម្ពុជា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មព្រំដែនរវាងប្រទេសទាំងពីរសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ ភាគីទាំងពីរក៏បានសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន ការបង្ការ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។

leftcenterrightdel
គណៈប្រតិភូបញ្ជាការដ្ឋានកងរាជអាវុធហត្ថនៃកងយោធពលខេមរភូមិន្ទ មកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំខេត្ត An Giang (រូបថត៖ baoangiang.com.vn)

ដោយថ្លែងអំណរគុណចំពោះការគាំទ្ររបស់ខេត្ត An Giang ក្នុងរយៈពេលកន្លងមក លោក Khiev Rithiphorn អភិបាលរងខេត្តកំពត បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើការការពារសន្តិសុខព្រំដែនរវាងខេត្តទាំងពីរបាននាំមកនូវអត្ថប្រយោជន៍ទៅវិញទៅមក និងបង្កើតឱកាសសម្រាប់ប្រជាជននៃខេត្តទាំងពីរក្នុងការដោះដូរពាណិជ្ជកម្ម ធ្វើអាជីវកម្ម និងរស់នៅក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

leftcenterrightdel
លោក Khiev Rithiphorn អភិបាលរងខេត្តកំពត ក្នុងពិធីទទួលគណៈប្រតិភូខេត្តកំពត ដែលមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅខេត្ត An Giang (រូបថត៖ baoangiang.com.vn)

ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹងការសម្របសម្រួលក្នុងវិស័យពាណិជ្ជកម្មព្រំដែន កិច្ចការបរទេស សន្តិសុខព្រំដែន ការគ្រប់គ្រងអន្តោប្រវេសន៍... រួមចំណែកជំរុញទំនាក់ទំនងភាពជាអ្នកជិតខាងល្អ និងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត៕

បកប្រែដោយ Huyen Trang