ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ជូនពរឆ្នាំថ្មីបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តអានយ៉ាង
កប.អនឡាញ - នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ លោកឧត្តមនាវីទោ លី ហួត មេបញ្ជាការទីបញ្ជាការជួរមុខនៃគណៈកម្មាធិការសន្តិសុខសមុទ្រជាតិ បានមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីកម្មាភិបាល យុទ្ធជននៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តអានយ៉ាង។ លោកវរសេនីយ៍ឯក Nguyen Hong Khiem មេបញ្ជាការរងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តអានយ៉ាង បានទទួលជួបគណៈប្រតិភូ។
ថ្លែងនៅក្នុងជំនួប លោកឧត្តមនាវីទោ លី ហួត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងរយៈពេលកន្លងមក ជាពិសេសការរក្សាការផ្លាស់ប្តូរព័ត៌មាន និងការសម្របសម្រួលក្នុងការគ្រប់គ្រង និងរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅលើសមុទ្រ។ អាស្រ័យលើនេះ បានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អ្នកនេសាទវៀតណាម និងកម្ពុជា ក្នុងការនេសាទស្របតាមច្បាប់។
    |
 |
|
ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ជូនពរឆ្នាំថ្មីបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តអានយ៉ាង |
លោកឧត្តមនាវីទោ លី ហួត បានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំង ការពារព្រំដែនខេត្តអានយ៉ាង ក្នុងការផ្សព្វផ្សាយព័ត៌មាន និងណែនាំអ្នកនេសាទឱ្យអនុវត្តតាមច្បាប់ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)។ ព្រមទាំងបញ្ជាក់ថាបន្តពង្រឹងការសម្របសម្រួល និងការផ្លាស់ប្តូរព័ត៌មាន ដោយរួមចំណែកដល់ការរក្សាបរិស្ថានសន្តិភាព ស្ថិរភាព និងប្រកបដោយចីរភាពនៅក្នុងតំបន់សមុទ្រ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៦ លោកឧត្តមនាវីទោ លី ហួត បានជូនពរដល់កម្មាភិបាល យុទ្ធជនទាំងអស់នៃអង្គភាពឱ្យមានសុខភាពល្អ សប្បាយរីករាយ និងទទួលបានជោគជ័យ។
ក្នុងនាមបញ្ជាការដ្ឋានកងកម្លាំងការពារព្រំដែនខេត្តអានយ៉ាង លោកវរសេនីយ៍ឯក Nguyen Hong Khiem បានថ្លែងអំណរគុណចំពោះ លោកឧត្តមនាវីទោ លី ហួត និងគណៈប្រតិភូបានអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី។
លោកវរសេនីយ៍ឯក Nguyen Hong Khiem បានសង្កត់ធ្ងន់ថា នៅឆ្នាំ២០២៥ ជាមួយនឹងប្រពៃណីសាមគ្គីភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងកម្លាំងការពារព្រំដែនខេត្តអានយ៉ាង និងកងកម្លាំងប្រដាប់អាវុធកម្ពុជា រួមទាំងការសម្របសម្រួលពីទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានរួមគ្នារក្សាសន្តិសុខ សណ្តាប់ធ្នាប់ ធានាបាននូវព្រំដែនសមុទ្រប្រកបដោយសន្តិភាព និងស្ថិរភាព។
ដោយផ្អែកលើមូលដ្ឋាននេះ លោកវរសេនីយ៍ឯក Nguyen Hong KHiem បានស្នើឱ្យភាគីទាំងពីរបន្តពង្រឹងការសម្របសម្រួល ផ្លាស់ប្តូរព័ត៌មានឱ្យបានឆាប់រហ័ស លើកកម្ពស់ការឃោសនា និងការអប់រំអ្នកនេសាទឱ្យគោរពច្បាប់យ៉ាងតឹងរ៉ឹង និងដោះស្រាយឧប្បត្តិហេតុដែលកើតឡើងដោយស្មារតីមនុស្សធម៌ និងសហប្រតិបត្តិការ រួមចំណែកដល់ការពង្រឹង និងអភិវឌ្ឍសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា៕
បកប្រែដោយ Duy Hoan