leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

ក្នុងបរិយាកាសសាមគ្គីភាព និងមិត្តភាព ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងវាយតម្លៃលទ្ធផលនៃការសម្របសម្រួលក្នុងការគ្រប់គ្រង និងការពារព្រំដែន ការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ និងការប្រយុទ្ធប្រឆាំងនឹងបទល្មើសតាមបណ្តោយព្រំដែនរវាងខេត្តទាំងពីរក្នុងឆ្នាំ ២០២៥ និងបានឯកភាពលើទិសដៅនៃកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២៦។

កន្លងមក បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Gia Lai និងស្នងការនគរបាលខេត្តរតនគីរី បានសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រង និងការពារព្រំដែន ការផ្លាស់ប្តូរព័ត៌មានទាន់ពេលវេលា និងការដោះស្រាយប្រកបដោយប្រសិទ្ធភាពនៃករណីដែលកើតឡើងនៅកម្រិតមូលដ្ឋាន ការប្រយុទ្ធប្រឆាំងនឹងការរំលោភច្បាប់ រំលោភបទប្បញ្ញត្តិព្រំដែន និងឧក្រិដ្ឋកម្មប្រភេទផ្សេងៗ។ ភាគីទាំងពីរតែងតែប្រកាន់ខ្ជាប់នូវស្មារតីនៃការជឿទុកចិត្ត និងការគោរពចំពោះឯករាជ្យភាព និងអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ។ មិនទុកឲ្យកម្លាំងអមិត្តញុះញង់បំបែកបំបាក់សាមគ្គីភាព និងមិត្តភាពរវាងកងកម្លាំងទាំងពីរ និងប្រទេសទាំងពីរ។

leftcenterrightdel
ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ

ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ភាគីទាំងពីរបានព្រមព្រៀងគ្នាចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការសម្របសម្រួលក្នុងការគ្រប់គ្រង ការការពារព្រំដែន និងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន។ ផ្តោតលើការផ្លាស់ប្តូរព័ត៌មាន និងការសម្របសម្រួលដើម្បីធានាសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គម។ ការពារសុវត្ថិភាពនៃការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែន។ រក្សាការគ្រប់គ្រងការពារព្រំដែន បង្គោលព្រំដែនដែលបានបញ្ចប់។

ក្នុងពេលជាមួយគ្នានេះ ពង្រឹងការសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម។ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនរស់នៅតាមព្រំដែនឲ្យឆ្លងកាត់ព្រំដែនទៅសួរសុខទុក្ខសាច់ញាតិ ធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងទៅព្យាបាលជំងឺ។ ពង្រឹងការឃោសនា និងចលនាប្រជាជនឱ្យគោរពច្បាប់ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរយ៉ាងតឹងរ៉ឹង៕

បកប្រែដោយ Duy Hoan