សកម្មភាពនេះបង្ហាញពីការដឹងគុណ និងការតបស្នងសងគុណចំពោះគ្រួសារដើមកំណើតវៀតណាម ដែលមានគុណបំណាច់ចំពោះបដិវត្តន៍វៀតណាម និងចូលរួមចំណែកយ៉ាងសំខាន់ដល់ទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២៦។

leftcenterrightdel
លោក Nguyen Minh Vu ជាមួយបុគ្គល និងសាច់ញាតិរបស់អ្នកមានគុណបំណាច់ចំពោះបដិវត្តន៍ចំនួន ១០ នាក់នៅកម្ពុជា (រូបថត៖ vnanet.vn)

លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានបញ្ជាក់ថា បក្ស និងរដ្ឋវៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង និងគាំទ្រសហគមន៍ជនដើមកំណើតវៀតណាមនៅកម្ពុជា ក្នុងគោលបំណងជួយជនដើមកំណើតវៀតណាមមានស្ថិរភាពក្នុងជីវភាពរស់នៅ និងរួមចំណែកដល់ការអភិវឌ្ឍនៃប្រទេសកម្ពុជា ក៏ដូចជាក្លាយជាស្ពានដើម្បីពង្រឹងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរបន្ថែមទៀត។ លោកឯកអគ្គរដ្ឋទូតក៏សង្ឃឹមថា ជនដើមកំណើតវៀតណាមនឹងបន្តរក្សា ពង្រីកប្រពៃណីល្អរបស់ប្រជាជាតិវៀតណាម អប់រំឲ្យយុវជនជំនាន់ក្រោយ និងសហគមន៍ជនដើមកំណើយវៀតណាមនៅកម្ពុជា រួមចំណែកជាវិជ្ជមានដល់បុព្វហេតុបដិវត្តន៍របស់បក្ស និងទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។

ក្នុងក្របខ័ណ្ឌនៃកម្មវិធី លោក Nguyen Minh Vu បានជូនអំណោយបុណ្យតេតដល់តំណាងគ្រួសារចំនួន ១០ នាក់ដែលមានគុណបំណាច់ចំពោះបដិវត្តន៍។

ព្រឹត្តិការណ៍នេះមិនត្រឹមតែពង្រឹងចំណងមិត្តភាពរវាងអាណិកជនវៀតណាម និងសហគមន៍ជនដើមកំណើតវៀតណាមនៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយបរិយាកាសដ៏កក់ក្តៅនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីដល់ជនដើមកំណើតវៀតណាមនៅកម្ពុជាផងដែរ៕

បកប្រែដោយ Thanh Cong