គម្រោង “គំនិតផ្តួចផ្តើមស្វែងរកជនវៀតណាមដែលបាត់ខ្លួននៅក្នុងសង្គ្រាម” ត្រូវបានដាក់ឱ្យដំណើរការចាប់ពីឆ្នាំ២០២៦
គម្រោង “គំនិតផ្តួចផ្តើមស្វែងរកជនវៀតណាមដែលបាត់ខ្លួននៅក្នុងសង្គ្រាមវៀតណាម” (VWAI) នឹងត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការចាប់ពីឆ្នាំ ២០២៦។ គំនិតផ្តួចផ្តើមនេះត្រូវបានបំផុសនិងឧបត្ថម្ភធនដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។
ទោះបីជាសង្គ្រាមបានកន្លងផុតទៅយូរហើយក៏ដោយ ប៉ុន្តែអដ្ឋិធាតុយុទ្ធជនពលីជិត ២០០,០០០ នាក់នៅតែមិនទាន់ត្រូវបានរកឃើញនៅឡើយទេ; អដ្ឋិធាតុប្រមាណ ៣០០,០០០ ត្រូវបានប្រមូល និងបញ្ចុះនៅឈាបនដ្ឋាននានា ប៉ុន្តែអត្តសញ្ញាណរបស់ពួកគេក៏មិនទាន់ត្រូវបានកំណត់ដែរ។
    |
 |
|
លោកវរសេនីយ៍ឯក Dang Vuong Hung ស្ថាបនិកអង្គការ "បេះដូងយុទ្ធជនវៀតណាម" ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយមជ្ឈមណ្ឌលវៀតណាម និងបណ្ណសារសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៣ (រូបថត៖ vov.vn) |
នៅក្នុងបរិបទនេះ គម្រោង “គំនិតផ្តួចផ្តើមស្វែងរកជនវៀតណាមដែលបាត់ខ្លួននៅក្នុងសង្គ្រាម” របស់មជ្ឈមណ្ឌលវៀតណាម និងបណ្ណសារវៀតណាម Sam Johnson (VNCA) និងវិទ្យាស្ថានសន្តិភាព និងជម្លោះ (IPAC) នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Texas ត្រូវបានគេរំពឹងថា នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការស្វែងរកមនុស្សដែលបាត់ខ្លួន។ គម្រោងនេះក៏បានបង្ហាញពីស្មារតីមនុស្សធម៌ ជំរុញកិច្ចសហប្រតិបត្តិការ និងការផ្សះផ្សារយៈពេលវែងរវាងវៀតណាម និងសហរដ្ឋអាមេរិកផងដែរ។
ក្នុងដំណាក់កាលឆ្នាំ ២០២៣-២០២៥ ភាគីនានាបានសហការគ្នាបង្ហោះសេចក្តីសង្ខេបនៃឯកសាររាប់រយពី “មជ្ឈមណ្ឌលសម្រាប់ឯកសារចម្រុះ” (CDEC) នៅលើបណ្ដាញទំនាក់ទំនងសង្គម និងទស្សនាវដ្ដីអេឡិចត្រូនិក “វប្បធម៌ និងការអភិវឌ្ឍ” ព្រមទាំងបានស្វែងរកសាក្សីប្រវត្តិសាស្ត្រដើម្បីប្រគល់រូបថត កំណត់ត្រា និងវត្ថុលើវេទិកាឌីជីថលទៅឱ្យតំណាងគ្រួសាររបស់យុទ្ធជនពលី និងអតីតយុទ្ធជនចំនួនជាង ៤០ នាក់៕
តាម vovworld.vn