រួមដំណើរជាមួយប្រជាជន ប៉ុន្មានឆ្នាំមកនេះ នាយទាហាន នាយទាហានរង និងយុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ត Ca Mau បានក្លាយជាកម្លាំងចិត្ត ទីបង្អែក ពោលគឺទាំងការពារសន្តិភាពតាមដែនសមុទ្រផង និងថែរក្សាអាយុជីវិតប្រជាពលរដ្ឋខ្មែរ ជាមួយសកម្មភាពជាក់ស្តែង និងអត្ថន័យជាច្រើនផងដែរ។

leftcenterrightdel
ប៉ុស្តិ៍ការពារព្រំដែន Cai Cung សហការជាមួយអាជ្ញាធរមូលដ្ឋាន ផ្តល់អាហារូបករណ៍ដល់និស្សិតជនជាតិភាគតិច ដែលបានឆ្លងកាត់ការលំបាក និងពូកែក្នុងការសិក្សា (រូបថត៖ bienphong.com.vn)

មិនថានៅតំបន់ណាដែលមានបងប្អូនជនរួមជាតិខ្មែររស់នៅ ក៏មានស្នាមជើងរបស់កងទ័ពឯកសណ្ឋានពណ៌បៃតងនៅគ្រប់ទីកន្លែងតាមផ្លូវឆ្ងាយ តាមសាលារៀន និងវត្តអារាមជាដើម។ គ្រប់អង្គភាពចំណុះកងទ័ពការពារព្រំដែនខេត្ត Ca Mau តែងតែសម្របសម្រួលជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់គ្រួសារក្រីក្រ និងជួបការលំបាក ជួយបងប្អូនប្រកបរបរចិញ្ចឹមជីវិត សាងសង់ផ្ទះសមមិត្ត “ដំបូលព្រំដែនកក់ក្តៅ” ផ្តល់អាហារូបករណ៍ “ជួយកូនសិស្សទៅសាលារៀន” ជួយសិស្សានុសិស្សខ្មែរក្រីក្រជាច្រើននាក់បានឆ្លងផុតការលំបាកបន្តការសិក្សា ។ល។

មានក្មេងៗដែលធ្លាប់គិតថាត្រូវតែបង្ខំចិត្តបោះបង់ការសិក្សាដើម្បីជួយការងារ ជួយសម្រាលទម្ងន់គ្រួសារ ប៉ុន្តែឥឡូវនេះអាចបន្តការសិក្សាបានដោយមិនអខាន ជួយឱ្យប្អូនៗមានថ្ងៃអនាគតល្អភ្លឺស្វាង។ មានគ្រួសារខ្មែរខ្លះដែលមានជីវភាពក្រីក្រជាច្រើនឆ្នាំមកហើយ ប៉ុន្តែដោយសារការជួយជ្រោមជ្រែងពីកងទ័ពការពារព្រំដែន បានជាជីវភាពរស់នៅកាន់តែល្អប្រសើរឡើង មានភាពលំនឹង និងរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព។

តួលេខដ៏ល្អៗ បានបញ្ជាក់យ៉ាងច្បាស់នូវមនោសញ្ចេតនា និងទំនួលខុសត្រូវរបស់កងទ័ពការពារព្រំដែននៅជួរមុខនៃមាតុភូមិ។ ក្នុងរយៈពេលត្រឹមតែ៥ឆ្នាំកន្លងទៅ កងទ័ពការពារព្រំដែនខេត្ត Ca Mau បានប្រមូលផ្តុំសាងសង់ផ្ទះជាង១២០ខ្នង ផ្តល់អំណោយរាប់ពាន់ចំណែកជូនគ្រួសារទទួលរបបគោលនយោបាយ និងគ្រួសារខ្មែរក្នុងស្ថានភាពលំបាក។ ទន្ទឹមនឹងនោះ បានឧបត្ថម្ភ និងគាំទ្រដល់សិស្សក្រីក្រជិត ១៥០ នាក់ ដែលមានអាហារូបករណ៍ទៀងទាត់ និងរយៈពេលវែង។ នៅពីក្រោយដំបូលថ្មីនីមួយៗ អំណោយ ឬអាហារូបករណ៍នីមួយៗ មិនត្រឹមតែជាតម្លៃខាងសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាក្តីចែករំលែក ការបន្ថែមជំនឿ និងការប្តេជ្ញាចិត្តសម្រាប់ជនរួមជាតិរបស់យើងដើម្បីជម្នះភាពលំបាកដើម្បីរក្សាលំនឹងជីវិតរបស់ខ្លួន។ នេះជាសកម្មភាពសាមញ្ញៗ តែមានចរិតលក្ខណៈមនុស្សធម៌ ដែលបានក្លាយជា “ខ្សែក្រហម” តភ្ជាប់កងទ័ព និងប្រជាជន រួមចំណែកបំភ្លឺស្មារតីសាមគ្គីភាព និងភក្តីភាពរបស់ប្រជាពលរដ្ឋខ្មែរ ជាមួយបក្ស រដ្ឋ និងកងកម្លាំងការពារព្រំដែន ដែលតែងតែប្តេជ្ញាចិត្តយ៉ាងមោះមុតការពារព្រំដែន។

យើងអាចលើកឧទាហរណ៍ជាគំរូល្អមួយអំពីការដែល កងទ័ពការពារព្រំដែនជួយលើកកម្ពស់ជីវភាពរស់នៅបងប្អូនជនរួមជាតិខ្មែរនៅតាមព្រំដែន គឺប៉ុស្តិ៍ការពារព្រំដែន Cai Cung ដែលជាអង្គភាពគ្រប់គ្រងតំបន់ដែលមានប្រជាជនខ្មែររស់នៅច្រើន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែននេះ បានដាក់ពង្រាយគំរូជាច្រើននៃ "ចលនាមហាជនពូកែ" ដោយរក្សាភាពជិតស្និទ្ធជាមួយប្រជាជន និងប្រកៀកស្មាជាមួយប្រជាជន។ កម្មាភិបាលតែងតែចុះទៅដល់ផ្ទះប្រជាពលរដ្ឋជាប្រចាំ ដើម្បីណែនាំពួកគេក្នុងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការផលិតកម្ម ជួយអ្នកនេសាទខ្ចីទុនដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងផ្តល់គ្រាប់ពូជ និងកូនឈើដើម្បីជួយសម្រួលដល់ជីវភាពរស់នៅបងប្អូនជនរួមជាតិខ្មែរ។

មិនត្រឹមតែផ្តល់ជំនួយសម្ភារៈប៉ុណ្ណោះទេ ប៉ុស្តិ៍ការពារព្រំដែន Cai Cung ក៏ផ្តោតលើការលើកកម្ពស់ជីវភាពខាងស្មារតីរបស់ប្រជាជនខ្មែរផងដែរ។ អង្គភាពសម្របសម្រួលជាមួយបណ្តាវត្តអារាមក្នុងតំបន់ អាជ្ញាធរដែនដី រៀបចំវគ្គឃោសនាច្បាប់ ចលនាបំផុសប្រជាពលរដ្ឋមិនឲ្យឆ្លងដែនខុសច្បាប់ ចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារបរិស្ថាន និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងភូមិ។ រូបភាពកងទ័ពការពារព្រំដែនដែលពន្យល់ដោយអត់ធ្មត់ ណែនាំយ៉ាងស្វាហាប់ ឬការសម្អាតផ្លូវក្នុងភូមិ និងជួសជុលវត្តអារាមជាមួយប្រជាពលរដ្ឋ និងមានទំនាក់ទំនងជិតស្និទ្ធដូចសមាជិកគ្រួសារជាមួយប្រជាជន។

ដោយសារមានការអមដំណើរនោះ ជីវភាពរបស់ប្រជាពលរដ្ឋខ្មែរនៅតំបន់កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ គ្រួសារជាច្រើនបានរួចផុតពីភាពក្រីក្រ កូនៗបានទៅសាលារៀន ហើយសាមគ្គីភាពភូមិឃុំកាន់តែបានរឹតបន្តឹងថែម។ ប្រជាពលរដ្ឋខ្មែរនៅតំបន់ឆ្នេរ Ca Mau តែងតែចាត់ទុកកងទ័ពការពារព្រំដែនជាជំនួយដែលអាចទុកចិត្តបានក្នុងនាមជា "កងទ័ពរបស់ប្រជាជន"។

ក្នុងដំណើរការផ្សាភ្ជាប់ជាមួយប្រជាពលរដ្ឋ និងផ្សាភ្ជាប់ជាមួយតំបន់នោះ រូបភាពរបស់កងទ័ពការពារព្រំដែនមិនត្រឹមតែជាការយាមល្បាតការពារព្រំដែនប៉ុណ្ណោះទេ ថែមទាំងត្រូវបានចារឹកយ៉ាងជ្រាលជ្រៅក្នុងដួងចិត្ត និងជីវភាពប្រចាំថ្ងៃរបស់បងប្អូនជនរួមជាតិខ្មែរ តាមរយៈការចែករំលែកទុក្ខលំបាក ភាពកក់ក្តៅផ្អែមល្ហែមនោះបានជួយរួមចំណែកក្នុងការកសាងខ្សែព្រំដែនមានស្ថិរភាព អភិវឌ្ឍ ដើម្បីបងប្អូនជនរួមជាតិខ្មែរ និងជនរួមជាតិផ្សេងៗរស់នៅក្នុងតំបន់ព្រំដែន៕

បកប្រែដោយ Minh Trung