កងទ័ពវៀតណាមជួយប្រជាជនលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម
កប.អនឡាញ - ក្នុងបំណងជួយជ្រោមជ្រែងចលនាប្រឡងប្រណាំង “ពួតដៃគ្នាលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោមទូទាំងប្រទេសឆ្នាំ ២០២៥” ចាប់ពីចុងខែមីនា មកទល់បច្ចុប្បន្ននេះ កងពលតូចកាំភ្លើងធំលេខ ៣៦៨ (យោធភូមិភាគទី៥) បានសម្របសម្រួលជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរឃុំ Nghia An ស្រុក Kbang (ខេត្ត Gia Lai) សាងសង់ និងជួសជុលផ្ទះចំនួន ៤៥ ខ្នង ជូនគ្រួសារទទួលរបបពីរដ្ឋ គ្រួសារក្រីក្រ គ្រួសារជិតបន្ទាត់នៃភាពក្រីក្រ។