នៅវេលាដែលយើងកំពុងឈានចូលឆ្នាំ ២០២៥ បរិយាកាសទេសចរណ៍នៅទីក្រុង Da Nang មានសភាពការណ៍រស់រវើកណាស់ ដោយមានសកម្មភាពទាក់ទាញជាច្រើនដែលស្ថិតក្នុងក្របខ័ណ្ឌនៃពិធីបុណ្យចូលឆ្នាំថ្មីទីក្រុង Da Nang ឆ្នាំ២០២៦។ អ្នកទេសចរ និងប្រជាជនបានចូលរួមសប្បាយរីករាយជាមួយនិងទីកន្លែងស្អាតៗជាច្រើនដូចជា កន្លែងដាក់តាំងគំរូដើមឈើណូអែលភ្លើងបំភ្លឺមានកម្ពស់ ២០ ម៉ែត្រនៅក្បែរស្ពាននាគ; មហាវិថី "Da Nang - ស្វាគមន៍ឆ្នាំថ្មី ឆ្នាំ២០២៦" នៅលើផ្លូវថ្មើរជើង Bach Dang; កន្លែងធ្វើម្ហូប “Cheer Fest” និងកម្មវិធីសិល្បៈពិសេសផ្សេងៗទៀត។

លោក Nguyen Thi Huyen រស់នៅក្នុងសង្កាត់ An Khe  (ទីក្រុង Da Nang) បានឱ្យដឹងថា រាល់សកម្មភាពពិធីបុណ្យដ៏សម្បូរបែប នេះនាំមកនូវបរិយាកាសរីករាយសប្បាយចិត្តសម្រាប់ទាំងប្រជាជន និងអ្នកទេសចរផង។ រួមជាមួយនឹងការរៀបចំព្រឹត្តិការណ៍នានា ទីក្រុង Da Nang កំពុងជំរុញតម្រូវការ អភិវឌ្ឍផលិតផលថ្មីៗ បង្កើនការផ្សព្វផ្សាយ និងពង្រីកទីផ្សារ។ ទីក្រុងកំពុងភ្ជាប់ទំនាក់ទំនងយ៉ាងសកម្មជាមួយក្រុមហ៊ុនអាកាសចរណ៍នានាដើម្បីបើកជើងហោះហើរត្រង់ជាច្រើនៗ។ នៅឆ្នាំ ២០២៥ ទីក្រុង Da Nang នឹងមានផ្លូវហោះហើរក្នុងស្រុក និងអន្តរជាតិចំនួន ២៦ ខ្សែ ក្នុងនោះផ្លូវហោះហើរក្នុងស្រុកគឺចំនួន ៨ខ្សែ និងផ្លូវហោះហើរអន្តរជាតិចំនួន ១៨ ខ្សែ ពោលគឺកើនឡើងចំនួន ៤ខ្សែ បើធៀបនឹងឆ្នាំ២០២៤ ដោយមានការចូលរួមពីក្រុមហ៊ុនអាកាសចរណ៍ដូចជា Myanmar Airways, Philippine Airlines, Emirates និង Scoot Airlines។

នៅឆ្នាំ ២០២៦ ទីក្រុង Da Nang មានគោលបំណងស្វាគមន៍ភ្ញៀវទេសចរចំនួន ១៩.១ លាននាក់ ដែលកើនឡើង ១០.៥% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៥។ ដើម្បីសម្រេចបាននូវគោលដៅនេះ ទីក្រុងបានផ្តោតលើការលើកស្ទួយគុណភាពផលិតផលទេសចរណ៍បេតិកភណ្ឌវប្បធម៌ និងបន្តអភិវឌ្ឍផលិតផលប្លែកៗដែលទាក់ទងនឹងក្រុងបុរាណ Hoi An ប្រាសាទបុរាណ្យ My Son និងតំបន់អភិរក្សជីវមណ្ឌលពិភពលោក Cu Lao Cham ជាដើម និងផ្សព្វផ្សាយម៉ាកយីហោ "គោលដៅបៃតងមួយ - ការឆ្លងកាត់បទពិសោធន៍លំដាប់ពិភពលោកបី"។

leftcenterrightdel

ពិធីបុណ្យបាញ់កាំជ្រួច (DIFF)

ទីក្រុង Da Nang កំពុងស្រាវជ្រាវ និងអនុវត្តគម្រោងនានាដើម្បីអភិវឌ្ឍទេសចរណ៍ម្ហូបអាហារ ទេសចរណ៍សហគមន៍ កសិកម្ម និងទេសចរណ៍ជនបទ និងទាញយកសក្តានុពលនៃកោះ Son Cha ឧទ្យានជាតិ Song Thanh និងឃុំកោះ Tam Hai។

បន្ទាប់ពីការរួមបញ្ចូលគ្នាជាមួយមូលដ្ឋាននានា ទីក្រុង Da Nang ទទួលបានធនធានជាទំហំដីទេសចរណ៍ និងធនធានអេកូឡូស៊ីយ៉ាងច្រើនបន្ថែមទៀត ដែលបង្កើតបានជាខ្សែទេសចរណ៍ឆ្នេរសមុទ្រវែងបំផុតនៅក្នុងប្រទេសវៀតណាម។ នេះគឺជាលក្ខខណ្ឌដ៏សំខាន់មួយសម្រាប់ទីក្រុងក្នុងការកំណត់តួនាទីរបស់ខ្លួនឡើងវិញ ដោយផ្លាស់ប្តូរពី "ចំណុចឈប់សម្រាក" ទៅជា "មជ្ឈមណ្ឌលសម្រាក កម្សាន្ត និងបេតិកភណ្ឌពិភពលោក"។ លោក Cao Tri Dung ប្រធានសមាគមទេសចរណ៍ទីក្រុង Da Nang ជឿជាក់ថា ទីក្រុងត្រូវធ្វើពិពិធកម្មផលិតផលរបស់ខ្លួន អភិវឌ្ឍទេសចរណ៍ផ្លូវទឹកតាមឆ្នេរសមុទ្រ Da Nang និងផ្លូវទន្លេ Han - Quan The Am។ ទាញយកអត្ថប្រយោជន៍ពីប្រព័ន្ធអេកូឡូស៊ី MICE កម្រិតខ្ពស់ និងទាញយកអត្ថប្រយោជន៍ពីទេសចរណ៍អេកូ ទេសចរណ៍ផ្អែកលើសហគមន៍ និងទេសចរណ៍រមណីយដ្ឋានភ្នំខ្ពស់នៅភាគខាងលិច។

ដើម្បីរក្សាសន្ទុះកំណើន លោក Nguyen Thi Hong Tham នាយិកាមជ្ឈមណ្ឌលផ្សព្វផ្សាយទេសចរណ៍ Da Nang បានស្នើឱ្យផ្តោតលើការកំណត់ទីផ្សារសំខាន់ៗឱ្យបានច្បាស់លាស់ រក្សា និងពង្រីកផ្លូវហោះហើរអន្តរជាតិ ផ្តល់អាទិភាពដល់ទីផ្សារយុទ្ធសាស្ត្រដូចជាសហរដ្ឋអាមេរិក រុស្ស៊ី ជប៉ុន អឺរ៉ុប និងឥណ្ឌា ខណៈពេលដែលកំពុងពង្រឹងទីផ្សារក្នុងស្រុកក្នុងពេលដំណាលគ្នា។

ការអនុវត្តបញ្ញាសិប្បនិម្មិត ទិន្នន័យធំ និងបច្ចេកទេសឌីជីថលក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍ ការផ្សាយពាណិជ្ជកម្ម និងការគ្រប់គ្រង ត្រូវបានចាត់ទុកថាជាទិសដៅសំខាន់មួយ ដើម្បីធ្វើឱ្យបទពិសោធន៍ទេសចរណ៍មានលក្ខណៈផ្ទាល់ខ្លួន និងគាំទ្រដល់អាជីវកម្មទេសចរណ៍ក្នុងការផ្លាស់ប្តូរឌីជីថល។ ក្នុងរយៈពេលវែង ទីក្រុង Da Nang គប្បីតែបង្កើត និងអនុវត្តផែនការមួយតម្រង់ទិសការអភិវឌ្ឍទេសចរណ៍របស់ទីក្រុងរហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ធ្វើជាមូលដ្ឋានសម្រាប់ការរៀបចំលំហ ការអភិវឌ្ឍផលិតផល ហេដ្ឋារចនាសម្ព័ន្ធ ការការពារបរិស្ថាន និងការកំណត់ទីតាំងគោលដៅប្រកបដោយចីរភាព៕

បកប្រែដោយ Minh Trung