ជាកម្លាំងដ៏ខ្លាំងក្លាដើម្បីអភិវឌ្ឍប្រទេសជាតិ

សាមគ្គីភាពជាតិគឺជាមនោគមវិជ្ជាដ៏ខ្ជាប់ខ្ជួនរបស់បក្ស និងរដ្ឋវៀតណាមក្នុងដំណើរការដឹកនាំប្រជាជនទាំងមូលតស៊ូ កសាង និងអភិវឌ្ឍន៍ប្រទេស។ ដោយសារមានកម្លាំងសាមគ្គីភាពជាតិ វៀតណាមសម្រេចបានសមិទ្ធិផលដ៏ត្រចះត្រចង់ជាច្រើនក្នុងប៉ុន្មានឆ្នាំធ្វើការផ្លាស់ប្តូរថ្មី កន្លងមក ដែលបានក្លាយជានិមិត្តរូបនៃសន្តិភាព និងស្ថិរភាព។ សេដ្ឋកិច្ចបានងើបឡើងពីការថយក្រោយដើម្បីចូលក្នុងប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេទាំង ៤០។ យើងក៏បានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៩៤ និងមានភាពជាដៃគូយុទ្ធសាស្ត្រជាមួយប្រទេសចំនួន ១៣។

វៀតណាមក៏បានក្លាយទៅជាកន្លែងភ្លឺក្នុងការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ហើយជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អយ៉ាងខ្លាំង។ មានប្រសាសន៍នៅមហាសន្និបាតជាតិលើកទី១០ នៃរណសិរ្សមាតុភូមិវៀតណាមអាណត្តិ ២០២៤-២០២៩ លោក To Lam អគ្គលេខាបក្ស  បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់ប្លុកសាមគ្គីជាតិ ជាពិសេសក្នុងយុគសម័យថ្មី យុគសម័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

នៅក្នុងបរិបទបច្ចុប្បន្ននៃការផ្លាស់ប្តូរឌីជីថល ដើម្បីបង្កើតកម្លាំងសាមគ្គីជាតិ យើងមិនអាចព្រងើយកន្តើយនឹងតួនាទីនៃបច្ចេកវិទ្យានោះទេ។

របាយការណ៍ទិដ្ឋភាពសកលស្តីពីឌីជីថលភាវូបនីយកម្មត្រឹមឆ្នាំ ២០២៥ ដោយអង្គការ We Are Social បានឱ្យដឹងថា វៀតណាមបច្ចុប្បន្នមានបុគ្គលចំនួន ៧៩.៨ លាននាក់ប្រើប្រាស់អ៊ីនធឺណិត ជាមួយនឹងអត្រាចូលប្រើអ៊ីនធឺណិត ៧៨.៨% ។ យើងមានអ្នកប្រើប្រាស់បណ្តាញសង្គមចំនួន ៧៦.២ លាននាក់ ស្មើនឹង ៧៥.២ នៃចំនួនប្រជាជនសរុប។ វេទិកាផ្សេងទៀតដូចជា Instagram មានអ្នកប្រើប្រាស់ ១០.៦ លាននាក់ TikTok មានអ្នកប្រើប្រាស់ ៤០.៩ លាននាក់ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ តួលេខនេះបង្ហាញថាប្រជាជនវៀតណាមភាគច្រើនប្រើប្រាស់អ៊ីនធឺណិត និងបណ្តាញទំនាក់ទំនងសង្គមជាតម្រូវការប្រចាំថ្ងៃ។

leftcenterrightdel
កម្លាំងនៃសាមគ្គីជាតិ​ត្រូវចាប់ផ្តើមពីស្មារតីស្នេហាជាតិ សេចក្តីស្រឡាញ់ចំពោះជាតិមាតុភូមិ

ព័ត៌មានអំពីជីវិតសង្គមភាគច្រើនត្រូវបានទទួលពីវេទិកាឌីជីថល។ នៅលើវេទិកាឌីជីថលផងដែរ មនុស្សទាំងអស់មានសេរីភាពក្នុងការបញ្ចេញមតិ និងយោបល់ផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងក្របខ័ណ្ឌនៃច្បាប់។ ភាពងាយស្រួលនេះបាន និងកំពុងនាំមកនូវឱកាសជាច្រើនក្នុងការពង្រឹងប្លុកសាមគ្គីជាតិ។ ដោយសារតែនៅក្នុងសង្គមឌីជីថល ការសាមគ្គីមិនអាចគ្រាន់តែស្ថិតនៅក្នុងឆន្ទៈប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវតែមានវត្តមានយ៉ាងសកម្មនៅលើវេទិកាបច្ចេកវិទ្យា ដែលចំណេះដឹងត្រូវបានចែករំលែក តម្លៃប្រពៃណីត្រូវបានរក្សា និងតម្លៃថ្មីត្រូវបានបង្កើតឡើង។

បច្ចេកវិទ្យាគឺជាឧបករណ៍ភ្ជាប់

គោលដៅសំខាន់មួយនៃកម្មវិធីធ្វើបរិវត្តកម្មឌីជីថលជាតិ គឺបង្កើតវេទិកាសង្គមឌីជីថល គោលបំណងសម្រាប់ប្រជាពលរដ្ឋទាំងអស់អាចចូល ប្រើប្រាស់ និងបង្កើតមាតិកាឌីជីថល ទន្ទឹមនឹងការកែលម្អសមត្ថភាពឌីជីថល និងធានាសុវត្ថិភាពព័ត៌មាន។ គោលដៅនេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបំពេញ "គម្លាតឌីជីថល" ក្នុងចំណោមអ្នកស្រុក ព្រោះនៅតែមានមនុស្សប្រហែល ២០ លាននាក់ដែលមិនបានរួមបញ្ចូលយ៉ាងពិតប្រាកដទៅក្នុងលំហឌីជីថល។

ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានឲ្យដឹងថា នៅមានភូមិជិត ២៥០ ដែលមានរលកអាកាស "ទាប" ហើយបានប្តេជ្ញាចិត្តក្នុងការសម្រេចហេដ្ឋារចនាសម្ព័ន្ធជាបន្ទាន់ ដើម្បីឲ្យតំបន់ទាំងនេះអាចគ្របដណ្តប់អ៊ីនធឺណិតចល័ត បង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនចូលក្នុងបរិយាកាសសង្គមឌីជីថល រួមវិភាគទានជាសំឡេងវិជ្ជមានរបស់ពួកគេ ដើម្បីពង្រឹងប្លុកសាមគ្គីជាតិ។ ចលនា "ប្រជាជនទាំងមូលសិក្សាឌីជីថល" ត្រូវបានដាក់ពង្រាយទូទាំងប្រទេសចាប់តាំងពីខែមីនា ឆ្នាំ ២០២៥ ជាមួយនឹងខ្លឹមសារផ្សេងៗគ្នា ដោយបញ្ជាក់ជាថ្មីម្តងទៀតថា បច្ចេកវិទ្យាគឺជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងស្ថានភាពថ្មី គាំទ្រប្រជាជនឱ្យពង្រីកតួនាទីស្នូលរបស់ពួកគេ ហើយជាប្រធានបទក្នុងការលើកកម្ពស់ភាពរឹងមាំនៃសាមគ្គីជាតិ។

នៅក្នុងបរិយាកាសអនឡាញបច្ចុប្បន្ន ហានិភ័យនៃការបំបែកបំបាក់ប្លុកសាមគ្គីជាតិកាន់តែច្រើនឡើងៗ និងស្មុគស្មាញ។ ពួកអមិត្តក្នុងប្រទេស និងក្រៅប្រទេសកំពុងប្រឌិតព័ត៌មានមិនពិត  បំភ្លៃគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ក្នុងគោលបំណងបង្កជម្លោះ និងការភ័ន្តច្រឡំក្នុងចំណោមប្រជាជន។ ប្រជាជនទាំងអស់អាចប្រើប្រាស់បច្ចេកវិទ្យា សង្គមទាំងមូលអាចអនុវត្តបច្ចេកវិទ្យាព័ត៌មានគឺជាទិសដៅដែលជៀសមិនរួច និងចាំបាច់សម្រាប់មនុស្សគ្រប់វណ្ណៈងាយស្រួលដឹងថាអ្វីជាព័ត៌មានអាក្រក់និងបំណុលនិងបង្ហាញពីទស្សនៈត្រឹមត្រូវក្នុងការទប់ស្កាត់ឧបាយកល់បំផ្លិចបំផ្លាញរបស់កម្លាំងអមិត្ត។

មិនត្រឹមតែប៉ុណ្ណោះ តាមរយៈបរិយាកាសឌីជីថល ប្រជាជនមានឱកាសបង្ហាញពីសាមគ្គីភាពជាមួយមិត្តអន្តរជាតិ ផ្សព្វផ្សាយរូបភាពរបស់ប្រទេស និងប្រជាជនវៀតណាមទៅកាន់ពិភពលោក។ នេះជាការបង្ហាញយ៉ាងជ្រាលជ្រៅក្នុងការលើកស្ទួយកម្លាំងជាតិ និងកម្លាំងសម័យកាល ការពារ និងពង្រឹងប្លុកមហាសាមគ្គីជាតិ។

យោងតាមលោកឧត្តមសេនីយ៍ត្រី បណ្ឌិត អ្នកនិពន្ធ Nguyen Hong Thai ឲ្យដឹងថាសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅលើបណ្តាញសង្គមគឺជាគុណសម្បត្តិមួយដែលត្រូវធ្វើពីប្រជាជន ពីសហគមន៍អនឡាញ រហូតដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។ សហគមន៍អនឡាញ អាចមានសាសនាផ្សេងៗគ្នា ជនជាតិផ្សេងគ្នា រស់នៅច្រើនប្រទេសដែលមានលិខិតឆ្លងដែនខុសៗគ្នា ប៉ុន្តែក្នុងនាមជនជាតិវៀតណាម យើងទាំងអស់គ្នាមានមាតុភូមិដូចគ្នា។ លើកកម្ពស់សាមគ្គីភាពរវាងប្រជាជនវៀតណាមនៅលើសហគមន៍អនឡាញ ត្រូវចាប់ផ្តើមពីស្មារតីស្នេហាជាតិ សេចក្តីស្រឡាញ់ចំពោះមាតុភូមិ។ ប្រជាជនវៀតណាមរួបរួមគ្នាជាមួយមិត្តភក្តិមកពីជុំវិញពិភពលោកនៅលើបណ្តាញសង្គមក៏ចាប់ផ្តើមពីមោទនភាពចំពោះជាតិមាតុភូមិ និងប្រជាជាតិ។ បណ្តាញសង្គមត្រូវតែក្លាយជាវេទិកាស្នេហាជាតិ និងសាមគ្គីភាពក្នុងនិន្នាការសកលភាវូបនីយកម្មបច្ចុប្បន្ន»។

ដើម្បីលើកកម្ពស់ស្មារតីសាមគ្គីភាពជាតិដ៏អស្ចារ្យក្នុងយុគសម័យឌីជីថល ចាំបាច់ត្រូវពង្រឹងតួនាទីដឹកនាំរបស់បក្ស រដ្ឋ រណសិរ្សមាតុភូមិ ក៏ដូចជាអង្គការនយោបាយសង្គម តាមរយៈការសម្រេចហេដ្ឋារចនាសម្ព័ន្ធឌីជីថល ទាញយកផលប្រយោជន៍ពីមធ្យោបាយបច្ចេកវិទ្យា ដើម្បីតភ្ជាប់ប្រជាជនគ្រប់តំបន់ គ្រប់ជនជាតិ និងគ្រប់ជំនាន់។ វាចាំបាច់ត្រូវបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់មនុស្សទាំងអស់ក្នុងការទទួលបានចំណេះដឹង ចូលរួមក្នុងសកម្មភាពសង្គម បង្កើតការផ្លាស់ប្តូរថ្មីការច្នៃប្រឌិតដោយមានការជួយជ្រោមជ្រែងពីបច្ចេកវិជ្ជា និងចាត់វិធានការចំពោះការបំពានច្បាប់លើបណ្តាញអ៊ីនធឺណិត។ លើសពីនេះ ត្រូវផ្លាស់ប្តូរថ្មីជានិច្ចនូវការងារអប់រំ បង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ និងត្រូវប្រុងប្រយ័ត្នជានិច្ចចំពោះព័ត៌មានមិនពិត បំពុលដែលមានចង់បំផ្លិចបំផ្លាញប្លុកមហាសាមគ្គីជាតិលើបណ្ដាញសង្គម៕

បកប្រែដោយ Duy Hoan