នៅមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ A៩ នៃមន្ទីរពេទ្យ Bach Mai លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសាកសួរសុខទុក្ខបណ្ដាអ្នកជំងឺ លើកទឹកចិត្តដល់ជួរវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាឱ្យខិតខំប្រឹងប្រែងជួយសង្គ្រោះអ្នកជំងឺ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទៅសាកសួរសុខទុក្ខបណ្ដាអ្នកជំងឺនៅមន្ទីរពេទ្យ Bach Mai (រូបថត៖ VOV)

នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យមន្ទីរពេទ្យ Bach Mai អនុវត្តន៍ឲ្យបានល្អនូវសេចក្តីសម្រេចចិត្តលេខ៧២ របស់ការិយាល័យនយោបាយស្តីពីដំណោះស្រាយទម្លុះទម្លាយមួយចំនួន ដើម្បីបង្កើនការការពារ ការថែទាំ និងការកែលម្អសុខភាពប្រជាជន។

នាព្រឹកថ្ងៃនេះផងដែរ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កម្មាភិបាល វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងអ្នកជំងឺ ព្រមទាំងត្រួតពិនិត្យ ថែទាំអ្នកជំងឺនៅមន្ទីរពេទ្យមិត្តភាព Viet Duc ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានស្នើថា៖ “វេជ្ជបណ្ឌិតដូចជាអ្នកម្តាយជាទីស្រឡាញ់អញ្ចឹង។ ខ្ញុំស្នើឲ្យមន្ទីរពេទ្យត្រូវសាមគ្គីគ្នាជាធ្លុងមួយ ប្រមូលផ្ដុំបញ្ញា រីកសាយភាយសីលធម៌វេជ្ជសាស្ត្រ ដំឡើងកម្រិតមន្ទីរពេទ្យ អភិវឌ្ឍន៍វេជ្ជសាស្ត្រ រុញថយក្រោយជំងឺ ហើយប្រជាជនត្រូវតែទទួលបានផលនៃវិស័យសុខាភិបាល”៕

តាម vovworld.vn