លោក To Lam អគ្គលេខាបក្ស អុជធូបនៅព្រះបរមរាជវាំង Thang Long និងអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅផ្ទះលេខ ៦៧
ក្នុងបរិយាកាសអំណរបក្ស អំណរនិទាឃរដូវ និងទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២៦ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ លោក To Lam អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានទៅអុជធូបដើម្បីបង្ហាញពីការគោរពវិញ្ញណក្ខន្ធនិងការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះបុព្វការីជនដែលមានគុណូបការៈចំពោះប្រទេសជាតិនៅតំបន់កេរ្តិ៍ដំណែលព្រះបរមរាជវាំង Thang Long - ហាណូយ។
លោក To Lam អគ្គលេខាបក្ស បានអធិស្ឋានសុំបុព្វការីជនប្រទានពរឲ្យប្រទេសជាតិមានសន្តិភាព និងវិបុលភាព ប្រជាជនមានជីវភាពសម្បូរធូធារ និងសុភមង្គល។
    |
 |
|
លោក To Lam អគ្គលេខាបក្ស ទៅអុជធូបនៅតំបន់កេរ្តិ៍ដំណែលព្រះបរមរាជវាំង Thang Long - ហាណូយ ដើម្បីបង្ហាញពីការគោរពវិញ្ញណក្ខន្ធនិងការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះបុព្វការីជនដែលមានគុណូបការៈចំពោះប្រទេសជាតិ (រូបថត៖ VOV) |
នាព្រឹកថ្ងៃដដែល លោក To Lam អគ្គលេខាបក្ស បានទៅអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅផ្ទះលេខ ៦៧ (តំបន់កេរ្តិ៍ដំណែលលោកប្រធានហូជីមិញ ក្នុងវិមានប្រធានរដ្ឋ)។ ជាកន្លែងដែលលោកប្រធានហូជីមិញបានទទួលមរណភាព ផ្ទះលេខ៦៧ នៅតែថែរក្សាវត្ថុអនុស្សាវរីយ៍ជាច្រើនដែលផ្សារភ្ជាប់នឹងជីវិត និងអាជីពរបស់លោកប្រធាន ហូជីមិញ។
ដោយកត់សម្គាល់ និងលើកសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្មាភិបាល និងបុគ្គលិកនៃតំបន់កេរ្តិ៍ដំណែលដែលបានបំពេញយ៉ាងល្អនូវភារកិច្ចអភិរក្ស ការពារឯកសារ និងវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃអំពីជីវិត និងអាជីពបដិវត្តន៍របស់លោកប្រធាន ហូជីមិញនោះ លោក To Lam អគ្គលេខាបក្ស បានក្រើនរំលឹកកម្មាភិបាល និងបុគ្គលិកនៃតំបន់កេរ្តិ៍ដំណែល ឲ្យបំពេញការងារកាន់តែប្រសើរឡើង ដោយបន្តខិតខំប្រឹងប្រែងថែរក្សាវត្ថុអនុស្សាវរីយ៍ និងឯកសារអំពីលោកប្រធានហូជីមិញ ព្រមទាំងណែនាំដល់សាធារណជន ក៏ដូចជាមិត្តភក្តិ ភ្ញៀវទេសចរអន្តរជាតិ ដើម្បីឱ្យពួកគេអាចយល់ដឹងកាន់តែស៊ីជម្រៅអំពីជីវិត និងអាជីពរបស់លោកប្រធានហូជីមិញផងដែរ៕
តាម vovworld.vn