មានប្រសាសន៍នៅកិច្ចប្រជុំ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ប្រជាជនទូទាំងប្រទេសបានទទួលអំណរឆ្នាំថ្មីដ៏រីករាយ កក់ក្តៅ សុវត្ថិភាព។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានលើកសរសើរជូនចំពោះក្រសួង ស្ថាប័ន មូលដ្ឋានជាពិសេសថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ បុគ្គលិកពេទ្យ កម្មករ វិស្វករ និងកងកម្លាំងដទៃទៀតដែលបានខិតខំប្រឹងប្រែង និងលះបង់ក្តីសប្បាយដើម្បីប្រទេសជាតិ និងប្រជាជនក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណី ២០២៦។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ភារកិច្ចសម្រាប់ឆ្នាំ ២០២៦ គឺធ្ងន់ធ្ងរណាស់ ក្នុងនោះ ត្រូវធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងបានល្អនូវអតិផរណា បង្កើនកំណើន គ្រប់គ្រងឱនភាពថវិកា  បំណុលសាធារណៈ បំណុលរដ្ឋាភិបាល និងបំណុលបរទេស  លើកកម្ពស់ជីវភាព​រស់នៅទាំងសម្ភារៈ និងស្មារតីរបស់ប្រជាជន រក្សាឯករាជ្យជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី និងធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីនៃកិច្ចប្រជុំអចិន្ត្រៃយ៍រដ្ឋាភិបាល ដើម្បីវាយតម្លៃស្ថានភាពក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២៦ (រូបថត៖ vnanet.vn)

លោក Pham Minh Chinh នាយករដ្ឋមន្ដ្រី​ បានបញ្ជាឲ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននានាត្រូវផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្ដនៃមហាសន្និបាតលើកទី ១៤ របស់បក្ស និងសេចក្តីសម្រេចចិត្ដជាយុទ្ធសាស្ត្ររបស់ការិយាល័យនយោបាយ និងសេចក្តីណែនាំរបស់ការិយាល័យនយោបាយ គណៈលេខាមជ្ឈិមកប្ស រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រី ព្រមទាំងត្រៀមរៀបចំឱ្យបានល្អសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១។

ក្រសួងការពារប្រទេសរក្សាឯករាជ្យជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី កសាងខ្សែព្រំដែនប្រកបដោយសន្តិភាព សហប្រតិបត្តិការ និងមិត្តភាពជាមួយប្រទេសជិតខាង ក្រសួងការបរទេសក្ដាប់ជាប់នូវស្ថានការណ៍និងដាក់ចេញផែនការឆ្លើយតបទាន់ពេលវេលាចំពោះស្ថានភាពពិភពលោកៗ​ល។

ទីភ្នាក់ងារសារព័ត៌មានបង្កើនការឃោសនាយ៉ាងទូលំទូលាយអំពីជោគជ័យនៃមហាសន្និបាតលើកទី ១៤ របស់បក្ស និងលទ្ធផលដែលសម្រេចបានក្នុងអាណត្តិកន្លងមក និងការអនុវត្តភារកិច្ច។

លោក Pham Minh Chinh នាយករដ្ឋមន្ដ្រី បានអំពាវនាវឲ្យកម្មាភិបាល និងបុគ្គលិកនៅទូទាំងប្រទេសឱ្យលើកកម្ពស់ស្មារតីនៃការស្នេហាជាតិ អនុវត្តភារកិច្ចឱ្យអស់ពីសមត្ថភាព ប្រឡងប្រណាំងក្នុងការងារ និងនវានុវត្តន៍ ព្រមទាំងស្នើឱ្យសមាជិករបស់រដ្ឋាភិបាល រដ្ឋមន្ត្រី ប្រធានស្ថាប័នរបស់រដ្ឋាភិបាល និងប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងក្រុង​ អនុវត្តបានល្អនូវភារកិច្ចដែលបានប្រគល់ឱ្យ៕

បកប្រែដោយ Pham Diep