បេសកជនពិសេសរបស់លោក To Lam អគ្គលេខាបក្ស ជួបជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី
កប.អនឡាញ - លោក V. Putin ប្រធានាធិបតី បានសម្តែងទំនុកចិត្តថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដែលដឹកនាំដោយលោក To Lam អគ្គលេខាបក្ស វៀតណាមនឹងអនុវត្តអាទិភាពយុទ្ធសាស្ត្ររបស់ខ្លួនដោយជោគជ័យ។
បន្តសកម្មភាពនានាក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់សហព័ន្ធរុស្ស៊ី ដើម្បីជម្រាបជូនអំពីលទ្ធផលនៃមហាសន្និបាត លើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម នាថ្ងៃទី២៤ ខែកុម្ភៈ នៅវិមានក្រឹមឡាំង លោក Le Hoai Trung រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងជាបេសកជនពិសេសរបស់លោក To Lam អគ្គលេខាបក្ស បានជួបជាមួយលោក Vladimia Putin ប្រធានាធិបតីរុស្ស៊ី ។
    |
 |
|
បេសកជនពិសេសរបស់លោក To Lam អគ្គលេខាបក្ស ជួបជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី |
ក្នុងអំឡុងពេលនៃជំនួប លោក Vladimia Putin ប្រធានាធិបតីរុស្ស៊ី បានអបអរសាទរចំពោះភាពជោគជ័យនៃមហាសន្និបាត លើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដោយបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងលោក To Lam បន្តជាអគ្គលេខា នៃគណៈកម្មាធិការមជ្ឈិមបក្ស ឆ្លុះបញ្ចាំងពីការជឿទុកចិត្តខ្ពស់របស់បក្ស និងប្រជាជន។ ដោយបង្ហាញទំនុកចិត្តថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដែលដឹកនាំដោយលោក To Lam អគ្គលេខាបក្ស វៀតណាមនឹងអនុវត្តអាទិភាពជាយុទ្ធសាស្ត្រដោយជោគជ័យ នាំប្រទេសជាតិចូលទៅក្នុងយុគសម័យស្ទុះឈានទៅមុន និងអភិវឌ្ឍដ៏រឹងមាំ ប្រកបដោយចីរភាព និងសម្រេចបាននូវគោលដៅដែលបានកំណត់។
ក៏នៅរសៀលថ្ងៃទី ២៤ ខែកុម្ភៈដែរ លោក Le Hoai Truung រដ្ឋមន្ត្រីការបរទេសវៀតណាម និង លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានជួបពិភាក្សាគ្នា។ ភាគីទាំងពីរបានពិនិត្យ និងវាយតម្លៃស្ថានភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ឯកភាពលើវិធានការជាច្រើនដើម្បីបង្កើនតួនាទីនាំមុខគេរបស់ក្រសួងទាំងពីរក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានផ្លាស់ប្តូរទស្សនៈលើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា៕
បកប្រែដោយ Duy Hoan