ធនាគារវិនិយោគសាធារណៈបារាំង Bpifrance ថ្មីៗនេះបានចាត់ថ្នាក់វៀតណាមក្នុងចំណោមទីផ្សារនាំចេញមានឱកាសរីកចម្រើនទាំង ៥ របស់សហគ្រាសបារាំងក្នុងឆ្នាំ ២០២៦ រួមជាមួយប្រទេសឥណ្ឌូនេស៊ី ម៉ារ៉ុក កាណាដា និងអារ៉ាប់រួម (UAE)។

leftcenterrightdel
វៀតណាមស្ថិតក្នុងចំណោមទីផ្សារនាំចេញមានឱកាសរីកចម្រើនទាំង ៥ របស់បារាំង (រូបថត៖ VNA)

វៀតណាមត្រូវបានចាត់ទុកថាកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ បើសិនជាកាលពីមុន វៀតណាមត្រូវបានគេមើលឃើញជាមជ្ឈមណ្ឌលផលិតកម្មដែលមានតម្លៃទាប តែឥឡូវនេះទីក្រុងធំៗនៅក្នុងប្រទេសវៀតណាមកំពុងមើលឃើញការកើនឡើងយ៉ាងខ្លាំងនៃការប្រើប្រាស់ និងតម្រូវការផលិតផលដែលមានគុណភាពខ្ពស់។

ឱកាសសម្រាប់សហគ្រាសបារាំងគឺផ្តោតលើផលិតផល និងដំណោះស្រាយដែលមានតម្លៃបន្ថែម ដូចជាអាហារកែច្នៃ ឧបករណ៍កសិកម្មបច្ចេកវិទ្យាខ្ពស់ ដំណោះស្រាយឌីជីថលសម្រាប់សហគ្រាស និងវិស័យសុខាភិបាល។ វៀតណាមក៏ត្រូវបានចាត់ទុកថាជាតំណភ្ជាប់ដ៏សំខាន់មួយនៅក្នុងខ្សែសង្វាក់តម្លៃតំបន់អាស៊ីអាគ្នេយ៍ ដោយបើកឱកាសចូលទៅកាន់ទីផ្សារអាស៊ានកាន់តែទូលំទូលាយ។

យោង Bpifrance នៅឆ្នាំ ២០២៦ យុទ្ធសាស្ត្រនាំចេញប្រកបដោយប្រសិទ្ធភាពវាមួយមិនត្រឹមតែគួរពឹងផ្អែកលើទីផ្សារប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវកំណត់គោលដៅប្រទេសដែលមានតម្រូវការច្បាស់លាស់ និងសក្តានុពលកំណើនរយៈពេលវែងផងដែរ។ ប្រទេសវៀតណាម ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងការធ្វើសមាហរណកម្មស៊ីជម្រៅរបស់ខ្លួន ត្រូវបានចាត់ទុកថាជាគោលដៅគួរឱ្យកត់សម្គាល់បំផុតមួយនៅក្នុងនិន្នាការនេះ៕

បកប្រែដោយ Duy Hoan