នៅថ្ងៃទី២៤ ខែកុម្ភៈ នៅវិមានប្រធានរដ្ឋ មានប្រសាសន៍ក្នុងពិធីសំណេះសំណាល ជូនពរឆ្នាំថ្មីដល់កម្មាភិបាល បុគ្គលិកទាំងអស់នៃខុទ្ទកាល័យប្រធានរដ្ឋ លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានថ្លែងថា ដោយសារតែភារកិច្ចកាន់តែមានតម្រូវការខ្ពស់នៅក្នុងដំណាក់កាលថ្មីនេះ បានជាខុទ្ទកាល័យប្រធានរដ្ឋត្រូវបន្តផ្លាស់ប្តូរបន្ថែមទៀត បង្កើនការសិក្សា ការស្រាវជ្រាវ កែលម្អគុណភាពនៃតួនាទីផ្តល់ប្រឹក្សាយោបល់របស់ខ្លួន។ ប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវមុខងារ ភារកិច្ច និងសិទ្ធិអំណាចរបស់ប្រធានរដ្ឋ និងអនុប្រធានរដ្ឋ ដើម្បីផ្តល់យោបល់ទាន់ពេលវេលា ត្រឹមត្រូវ និងមានប្រសិទ្ធភាព។
លោក Luong Cuong ប្រធានរដ្ឋ បានស្នើឱ្យកម្មាភិបាល បុគ្គលិកនៃខុទ្ទកាល័យបន្តប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវមុខងារ ភារកិច្ចរបស់ខ្លួន ក៏ដូចជាភារកិច្ច និងសិទ្ធអំណាចរបស់ប្រធានរដ្ឋ និងអនុប្រធានរដ្ឋ ដើម្បីផ្តល់យោបល់ និងសម្រេចបានលទ្ធផលកាន់តែប្រសើរឡើងនៅឆ្នាំ ២០២៦ ប្តេជ្ញាចិត្តបំពេញភារកិច្ចទាំងអស់ដែលបានកំណត់ដោយជោគជ័យ ចូលរួមចំណែករួមជាមួយបក្ស និងប្រជាជនទាំងមូល ដើម្បីនាំប្រទេសជាតិឱ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព៕
បកប្រែដោយ Duy Hoan
Type the code from the image