ទីក្រុងហូជីមិញជំរុញកិច្ចសហប្រតិបត្តិការជាមួយខេត្ត Yamaguchi ប្រទេសជប៉ុន
កប.អនឡាញ - នារសៀលថ្ងៃទី ២៦ ខែកុម្ភៈ នៅទីក្រុងហូជីមិញ លោក Vo Van Minh ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញ បានជួបពិភាក្សាការងារជាមួយលោក Yanai Shungaku ប្រធានក្រុមប្រឹក្សាខេត្ត Yamaguchi ប្រទេសជប៉ុន។
នៅក្នុងកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការជួបប្រាស្រ័យសហប្រតិបត្តិការមិត្តភាពរវាងក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញ និងក្រុមប្រឹក្សាខេត្ត Yamaguchi។ ដោយហេតុនោះ ភាគីទាំងពីរបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជំរុញការជួបប្រាស្រ័យមិត្តភាព និងការសម្របសម្រួលរវាងគណៈកម្មាធិការជំនាញពាក់ព័ន្ធ។ ភាគីទាំងពីរគាំទ្រសកម្មភាពជួបប្រាស្រ័យ និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងទីក្រុងហូជីមិញ និងខេត្ត Yamaguchi ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋានទាំងពីរ។
    |
 |
|
ភាគីទាំងពីរចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការជួបប្រាស្រ័យ និងកិច្ចសហប្រតិបត្តិការ (រូបថត៖ vnanet.vn) |
លោក Vo Van Minh បានសង្កត់ធ្ងន់ថា ទីក្រុងឱ្យតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយខេត្ត Yamaguchi ព្រមទាំងសម្តែងនូវគោលបំណងចង់រក្សា និងអភិវឌ្ឍប្រពៃណីមិត្តភាពដែលត្រូវបានបង្កើតឡើង និងពូនជ្រំអស់រយៈពេលជាច្រើនឆ្នាំ ជាពិសេសក្នុងអំឡុងពេលនៃកិច្ចសហប្រតិបត្តិការរវាងខេត្ត Yamaguchi និងខេត្ត Binh Duong កន្លងមក។
លោក Vo Van Minh បានមានប្រសាសន៍ថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនឹងរួមចំណែកពង្រឹងទំនុកចិត្តខាងនយោបាយនៅថ្នាក់មូលដ្ឋាន ដោយបង្កើតមូលដ្ឋានគ្រឹះស្ថិរភាពសម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ជំរុញការជួបប្រាស្រ័យ និងការចែករំលែកបទពិសោធន៍ក្នុងការកសាង និងកែលម្អគោលនយោបាយ លើកកម្ពស់គុណភាពនៃអភិបាលកិច្ចមូលដ្ឋាន។ល។
រីឯលោក Yanai Shungaku បានសម្តែងនូវគោលបំណងចង់ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយទីក្រុងហូជីមិញ ដោយផ្តោតលើសកម្មភាពរបស់សម្ព័ន្ធសមាជិកសភាមិត្តភាព ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្ត Yamaguchi និងទីក្រុងហូជីមិញលើគ្រប់វិស័យ៕
បកប្រែដោយ Huyen Trang