ក្នុងព្រឹត្តិការណ៍នេះ លោកស្រី Nguyen Thi Anh Thi អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានចែករំលែកថា ទីក្រុង Hoi An ធ្លាប់ជាកំពង់ផែពាណិជ្ជកម្មអន្តរជាតិដ៏មមាញឹកមួយក្នុងសតវត្សរ៍ទី ១៦ និងទី១៧ ដែលជាប្រភពដើមនៃការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងជប៉ុន។

leftcenterrightdel
ការសម្តែងស្គរប្រពៃណីជប៉ុន (រូបថត៖ baodanang.vn)

ក្នុងរយៈពេលជាង ២០ ឆ្នាំនៃការរៀបចំ ព្រឹត្តិការណ៍ "ការផ្លាស់ប្តូរវប្បធម៌ Hoi An - ជប៉ុន" បានក្លាយជាស្ពានដ៏រឹងមាំមួយដែលតភ្ជាប់ និងរួមចំណែកលើកកម្ពស់ការយល់ដឹង ការជឿទុកចិត្ត និងមនោសញ្ចេតនារវាងប្រជាជននៃប្រទេសទាំងពីរ។

នៅឆ្នាំនេះ ព្រឹត្តិការណ៍នេះធ្វើឡើងនៅក្នុងបរិបទថ្មីមួយ ខណៈដែលទីក្រុងបុរាណ Hoi An ក្លាយជាផ្នែកមួយនៃទីក្រុង Da Nang ដោយបើកឱកាសថ្មីៗសម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ ការអភិវឌ្ឍទេសចរណ៍ និងបង្កើតឱកាសសហប្រតិបត្តិការសេដ្ឋកិច្ចរវាងទីក្រុង Da Nang និយាយរួម និងទីក្រុង Hoi An និយាយដោយឡែក ជាមួយដៃគូ និងមូលដ្ឋាននានារបស់ជប៉ុនក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍនេះ។

ក្នុងរយៈពេលបីថ្ងៃ (ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែធ្នូ) ទីក្រុងបុរាណ Hoi An បានក្លាយជាមជ្ឈមណ្ឌលវប្បធម៌ដ៏រស់រវើក ជាមួយនឹងសកម្មភាពពិសេសជាច្រើន ដូចជា៖ ការតាំងពិព័រណ៍តុក្កតាប្រពៃណីជប៉ុន ការសម្តែងស្គរប្រពៃណីជប៉ុន និងការសម្ដែងសិល្បៈតាមដងផ្លូវ។ល៕

បកប្រែដោយ Thanh Cong