យោងតាមលោក Nguyen Van Hau អនុប្រធានគណៈកម្មាធិការប្រជាជននៃតំបន់ពិសេស Bach Long Vi មកទល់បច្ចុប្បន្ននេះ ការត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់នេះត្រូវបានអនុវត្តន៍យ៉ាងយកចិត្តទុកដាក់ដោយអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធនានានៃតំបន់ពិសេស Bach Long Vi។ អាជ្ញាធរនៅលើកោះបានជំរុញការឃោសនាដល់អ្នកបោះឆ្នោត និងសាធារណជនអំពីសារៈសំខាន់នៃថ្ងៃបោះឆ្នោត ព្រមទាំងផ្តោតលើការឃោសនាដល់ប្រជានេសាទដែលកំពុងធ្វើការនៅក្នុងតំបន់សមុទ្រ Bach Long Vi ដើម្បីឱ្យប្រជាជនអាចក្ដាប់ជាប់ព័ត៌មានដើម្បីអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃបោះឆ្នោត។

leftcenterrightdel
តំបន់ពិសេស Bach Long Vi មានចម្ងាយ ១២០ ម៉ាយសមុទ្រពីដីគោក

លោក Nguyen Van Hau បានមានប្រសាសន៍ថា៖ “តំបន់ពិសេស Bach Long Vi មានក្រុមបោះឆ្នោតចំនួនពីរ ហើយការត្រៀមរៀបចំត្រូវបានអនុវត្តយ៉ាងល្អ។ បញ្ជីឈ្មោះអ្នកបោះឆ្នោតត្រូវបានពិនិត្យឡើងវិញ។ ហើយបន្ទាប់ពីការពិនិត្យឡើងវិញ ប្រអប់បោះឆ្នោតចល័តនឹងត្រូវបានផ្តល់ជូនអ្នកនេសាទដែលមិនទាន់ឡើងគោកបាន ប៉ុន្តែមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីបោះឆ្នោតនៅ Bach Long Vi”។

Bach Long Vi គឺជាកោះឆ្ងាយបំផុតនៅក្នុងឈូងសមុទ្រភាគខាងជើង ដែលមានចម្ងាយ ១២០ ម៉ាយសមុទ្រពីដីគោក៕

បកប្រែដោយ Huyen Trang