នៅក្នុងជំនួបនេះ លោក Tran Cam Tu សមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្ស បានពាំនាំនូវការសួរសុខទុក្ខ និងជូនពរដ៏កក់ក្តៅពីសំណាក់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ដ៏កក់ក្តៅ ស្និទ្ធស្នាល និងរួសរាយរាក់ទាក់ ដែលសម្តេចតេជោ ហ៊ុន សែន និងភាគីកម្ពុជាបានផ្តល់ជូនលោកផ្ទាល់ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម។

leftcenterrightdel
លោក Tran Cam Tu សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការ​នៃគណៈលេខាមជ្ឈិមបក្ស ជួបសវនាការជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា

លោក Tran Cam Tu សមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្ស បានសម្តែងទំនុកចិត្តថា ក្រោមការគ្រងរាជសម្បត្តិប្រកបដោយព្រះបញ្ញាញាណរបស់​ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សកម្ពុជា និងរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានោះ ប្រទេសកម្ពុជានឹងបន្តសម្រេចបាននូវសមិទ្ធផលដ៏ធំធេងនៅឆ្នាំ ២០២៦ ដោយអនុវត្តគោលដៅដែលបានកំណត់ដោយជោគជ័យ ដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងលើកកម្ពស់តួនាទីរបស់កម្ពុជានៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។

leftcenterrightdel
លោក Tran Cam Tu សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការ​នៃគណៈលេខាមជ្ឈិមបក្ស

សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់លោក  Tran Cam Tu សមាជិកប្រចាំការ នៃគណៈលេខាមជ្ឈិមបក្ស និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដោយបញ្ជាក់ថា នេះគឺជាសក្ខីភាពដ៏រស់រវើកមួយចំពោះការអភិវឌ្ឍដ៏រឹងមាំ យូរអង្វែង និងជិតស្និទ្ធនៃទំនាក់ទំនងវៀតណាម-កម្ពុជា។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាមដែលបានជួយគាំទ្រយ៉ាងស្មោះត្រង់ជូនកម្ពុជា មិនត្រឹមតែក្នុងការរំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងការ​កសាងនិង​អភិវឌ្ឍប្រទេសកម្ពុជផងដែរ និង​បាន​សង្កត់ធ្ងន់ថា បើគ្មានជំនួយ និងការលះបង់របស់វៀតណាមនោះ​ នឹងគ្មានកម្ពុជាដូច​សព្វថ្ងៃនេះទេ។

leftcenterrightdel
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា

ភាគីទាំងពីរបានសម្តែងការរីករាយចំពោះការអភិវឌ្ឍដ៏រឹងមាំ និងទូលំទូលាយនៃទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរលើគ្រប់វិស័យ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ...

ទាក់ទងនឹងទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា លោក Tran Cam Tu សមាជិកប្រចាំការ​នៃគណៈលេខាមជ្ឈិមបក្សបានស្នើឱ្យភាគីទាំងពីរ បន្តពង្រឹងទំនុកចិត្តនយោបាយយ៉ាងរឹងមាំ ដោយចាត់ទុកនេះជាកត្តាស្នូល  ដោយដើរតួនាទីតម្រង់ទិសយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងទ្វេភាគីទាំងមូល។ បន្ត​រក្សាដំណើរទស្សនកិច្ច ទំនាក់ទំនង និងការផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំ ឲ្យមានភាពជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពនៅគ្រប់កម្រិត ជាពិសេសនៅកម្រិតខ្ពស់ និងតាមរយៈបណ្តាញបក្ស និងរដ្ឋ ដើម្បីពង្រឹងការផ្លាស់ប្តូរទស្សនៈ ចែករំលែកចក្ខុវិស័យយុទ្ធសាស្ត្រ និងដោះស្រាយបញ្ហាដែលកើតឡើងយ៉ាងឆាប់រហ័ស។

ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខ និងកសាងព្រំដែនសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើតម្រូវការក្នុងការលើកកម្ពស់ការឃោសនា និងការអប់រំជូនប្រជាជន ជាពិសេសយុវជនជំនាន់ក្រោយ អំពីប្រពៃណីនៃចំណងសាមគ្គីភាព និងមិត្តភាពជិតស្និទ្ធរវាងគណបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជនទាំងពីរ។ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងការសម្របសម្រួល និងប្រយុទ្ធប្រឆាំងយ៉ាងម៉ឺងម៉ាត់ មិនទុកឲ្យកម្លាំងអរិភាពញុះញង់ និងបំបែកបំបាក់ទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងកម្ពុជា។

ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការរៀបចំសកម្មភាពនានាដើម្បីអបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា ក្នុងឆ្នាំ២០២៧។

បកប្រែដោយ Duy Hoan