leftcenterrightdel
ពិធីទទួលបដិសណ្ឋារកិច្ច លោក Tran Cam Tu សមាជិកប្រចាំការ នៃគណៈលេខាមជ្ឈិមបក្ស អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោក Tran Cam Tu សមាជិកប្រចាំការ នៃគណៈលេខាមជ្ឈិមបក្ស អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​ជួបសវនាការ។ នាពេលកន្លងមកទំនាក់ទំនងវៀតណាម-កម្ពុជាមានការរីកចម្រើនខ្លាំងក្លា។ ទំនុកចិត្តនយោបាយត្រូវបានពង្រឹងដោយផ្អែកលើគោលការណ៍ដែលបានឯកភាពគ្នានៅកម្រិតខ្ពស់។ ទាក់ទងនឹងសេដ្ឋកិច្ច វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំទីបីរបស់កម្ពុជានៅលើពិភពលោក និងធំជាងគេនៅក្នុងអាស៊ាន។ នៅឆ្នាំ ២០២៥ ទំហំ​ពាណិជ្ជកម្មទ្វេភាគីត្រូវបាន​ព្យាករថាឈានដល់ជាង ១១.៣ ពាន់លានដុល្លារអាមេរិក ដែលជាការកើនឡើងជិត ១២% បើប្រៀបធៀបទៅនឹងឆ្នាំមុន។

បច្ចុប្បន្នវៀតណាមមានគម្រោងវិនិយោគចំនួន ២២៩ គម្រោង​នៅកម្ពុជា ដែលមានដើមទុនសរុបជិត ៣ ពាន់លានដុល្លារអាមេរិក ដោយផ្តោតលើវិស័យសំខាន់ៗដូចជា កសិកម្ម ទូរគមនាគមន៍ ធនាគារ និងថាមពល។ គម្រោងទាំងនេះមិនត្រឹមតែនាំមកនូវប្រយោជន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារធ្វើផងដែរ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅក្នុងតំបន់។ កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខរវាងប្រទេសទាំងពីរនៅតែបន្តពង្រឹង ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាស្ថិរភាពនៅក្នុងតំបន់ព្រំដែន។ ក្នុងពេលជាមួយគ្នានេះ កិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌និងសង្គម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន កំពុងត្រូវបានលើកកម្ពស់យ៉ាងខ្លាំង ជាពិសេសកិច្ចសហប្រតិបត្តិការរវាងបណ្តាមូលដ្ឋានជាប់​ព្រំដែន។

leftcenterrightdel
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោក Tran Cam Tu សមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្ស

ដំណើរទស្សនកិច្ចរបស់លោក Tran Cam Tu សមាជិកប្រចាំការ នៃគណៈលេខាមជ្ឈិមបក្ស បានធ្វើឡើងនៅពេលវេលាដ៏មានអត្ថន័យខាងនយោបាយ និងវប្បធម៌ជាច្រើន ក្នុងនោះ​ វៀត​ណាម​រៀបចំមហាសន្និបាត​បក្ស លើកទី១៤ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ដោយជោគជ័យ ព្រមទាំងស្របពេលដែលប្រជាជនកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ។ ដំណើរទស្សនកិច្ចនេះមិនត្រឹមតែមានសារៈសំខាន់ខាងការទូតប៉ុណ្ណោះទេ ថែមទាំងជាព្រឹត្តិការណ៍សំខាន់មួយ ដែលរួមចំណែកដល់ការបង្កើតទិសដៅថ្មីសម្រាប់ទំនាក់ទំនងវៀតណាម-កម្ពុជាក្នុងរយៈពេលខាងមុខ៕

បកប្រែដោយ Duy Hoan