ក្នុងកិច្ចសន្ទនានេះ រដ្ឋមន្ត្រីការបរទេសទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងក្រសួងការបរទេសទាំងពីរក្នុងរយៈពេលកន្លងមក ហើយបានឯកភាពគ្នាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យពីនយោបាយ និងការទូត រហូតដល់ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន រួមចំណែកជាក់ស្តែងដល់ការរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ១៩៧៦ / ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៦)។

leftcenterrightdel
លោក Le Hoai Trung រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ជួបសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Maria Theresa Lazaro រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន 

ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ តាមរយៈគ្រប់បណ្តាញទាំងបក្ស រដ្ឋ និងរដ្ឋសភា   និងលើកកម្ពស់ប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការទ្វេភាគី ជាពិសេសគណៈកម្មាធិការចម្រុះវៀតណាម-ហ្វីលីពីនស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងខិតខំសម្រេចបានគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីជាង ១០ ពាន់លានដុល្លារអាមេរិកនាពេលឆាប់ៗនេះ។

លោករដ្ឋមន្ត្រី Le Hoai Trung បានបញ្ជាក់ថា វៀតណាមគាំទ្រហ្វីលីពីនទទួលតួនាទីជាប្រធានអាស៊ានដោយជោគជ័យនៅឆ្នាំ ២០២៦ ក៏ដូចជាអាទិភាពនៃឆ្នាំប្រធានអាស៊ាន ដើម្បីអនុវត្តប្រធានបទ "រួមគ្នាដឹកនាំអនាគតរួម"។

លោករដ្ឋមន្ត្រី Le Hoai Trung វាយតម្លៃខ្ពស់ចំពោះតួនាទីជាអធិបតី និងដឹកនាំរបស់ហ្វីលីពីនក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ដែលបានធ្វើឡើងពីដើមឆ្នាំ ២០២៦ និងកិច្ចខិតខំប្រឹងប្រែងរបស់ហ្វីលីពីនក្នុងការដឹកនាំ និងសំឡេងដែលមានទំនួលខុសត្រូវ ក៏ដូចជាវិធីសាស្រ្តរួមរបស់អាស៊ានក្នុងការប្រឈមមុខនឹងភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា ជាមួយនឹងការចេញសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ាននិងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេសតាមប្រព័ន្ធវីដេអូ នាពេលកន្លង​មក​៕

បកប្រែដោយ Pham Diep