លោក Tran Thanh Man ប្រធានរដ្ឋសភា ជួបជាមួយនិស្សិតវៀតណាមនៅប្រទេសអ៊ីតាលី
កប.អនឡាញ - នាព្រឹកថ្ងៃទី១២ ខែមេសា ម៉ោងក្នុងស្រុក នៅទីក្រុង Milan លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានជួបជាមួយនិស្សិតវៀតណាមនៅប្រទេសអ៊ីតាលី។
បច្ចុប្បន្ន សហគមន៍និស្សិតវៀតណាមនៅប្រទេសអ៊ីតាលីមាននិស្សិតជាង ១០០០ នាក់ ដែលកំពុងសិក្សាក្នុងវិស័យផ្សេងៗគ្នាដូចជា៖ វិស្វកម្ម-បច្ចេកវិទ្យា ស្ថាបត្យកម្ម-រចនា-សិល្បៈ សេដ្ឋកិច្ច-គ្រប់គ្រង ច្បាប់-ទំនាក់ទំនងអន្តរជាតិ និងវិទ្យាសាស្ត្រធម្មជាតិ។
    |
 |
|
លោក Tran Thanh Man ប្រធានរដ្ឋសភា ជួបជាមួយនិស្សិតវៀតណាមនៅប្រទេសអ៊ីតាលី |
ក្នុងបរិយាកាសកក់ក្តៅ និងរួសរាយរាក់ទាក់ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោក Tran Thanh Man ប្រធានរដ្ឋសភា បានជម្រាបជូនអំពីស្ថានភាពក្នុងស្រុកក្នុងរយៈពេលកន្លងមក។ លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា បក្សបានដាក់ចេញទិសដៅយុទ្ធសាស្រ្តសំខាន់ៗ ដើម្បីប្រទេសឈានចូលក្នុងយុគសម័យថ្មីមួយ - យុគសម័យនៃការអភិវឌ្ឍយ៉ាងខ្លាំងក្លារបស់ប្រជាជាតិ។ ក្នុងនោះ សេចក្តីសម្រេចចិត្ត នៃមហាសន្និបាតលើកទី១៤ របស់បក្ស បានផ្តោតសំខាន់លើការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ជាពិសេសនៅក្នុងវិស័យថ្មីៗ ដើម្បីបម្រើដល់ការអភិវឌ្ឍរបស់ប្រទេសជាតិក្នុងយុគសម័យថ្មី។ លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលក្នុងការសម្រេចបានកំណើនពីរខ្ទង់ ការធ្វើឱ្យម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព និងការគ្រប់គ្រងអតិផរណា។ ដើម្បីអភិវឌ្ឍវិស័យទាំងនេះ លោកប្រធានរដ្ឋសភាបានឯកភាពថា ត្រូវកែលម្អគោលនយោបាយបន្ថែមទៀត។
ដោយទទួលស្គាល់សំណើរបស់និស្សិតវៀតណាមនៅអ៊ីតាលី លោកប្រធានរដ្ឋសភាបានមានប្រសាសន៍ថា នឹងដឹកនាំស្ថាប័ននានារបស់រដ្ឋសភា សម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា មានដំណោះស្រាយ ឬការឆ្លើយតបសមស្របជាបន្ទាន់ ដើម្បីបំពេញតាមសេចក្តីប្រាថ្នា និងបង្កើនធនធានដ៏មានតម្លៃរបស់ប្រជាជនវៀតណាមនៅបរទេសបន្ថែមទៀត។
លោកប្រធានរដ្ឋសភាបានស្នើឱ្យស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលី បន្តយកចិត្តទុកដាក់ចំពោះតម្រូវការ និងសេចក្តីប្រាថ្នារបស់និស្សិត ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ការរស់នៅ និងការសិក្សា ដោយធានាសិទ្ធិរបស់ប្រជាជនវៀតណាមនៅប្រទេសសាមី។ លោកប្រធានរដ្ឋសភាបានសម្តែងក្តីសង្ឃឹមថា និស្សិតវៀតណាមទាំងឡាយនៅអ៊ីតាលីនឹងខិតខំប្រឹងប្រែងសិក្សា បន្តអភិវឌ្ឍបញ្ញា បទពិសោធន៍ និងសមត្ថភាពរបស់ខ្លួន ដើម្បីរួមចំណែកដល់ការកសាង និងអភិវឌ្ឍន៍របស់ប្រទេសជាតិ៕
បកប្រែដោយ Huyen Trang