លោក Le Minh Hung នាយករដ្ឋមន្ត្រី ផ្ញើលិខិតជូនពរបុណចូលឆ្នាំថ្មីដល់សហគមន៍ជនរួមជាតិខ្មែរណាមបូ
កប.អនឡាញ - នៅថ្ងៃទី១០ ខែមេសា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ២០២៦ របស់ជនជាតិខ្មែរ ក្នុងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោក Le Minh Hung នាយករដ្ឋមន្ត្រីវៀតណាម បានផ្ញើលិខិតជូនជនរួមជាតិខ្មែរ និងព្រះសង្ឃជនជាតិខ្មែរ ដោយសម្តែងការសួរសុខទុក្ខ និងជូនពរជ័យមង្គលវិបុលសុខ មហាប្រសើរ យ៉ាងកក់ក្តៅជាទីបំផុត។
លោក Le Minh Hung នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា វៀតណាមជាប្រទេសឯកភាព និងមានជនជាតិជាច្រើនរួមរស់ ក្នុងនោះ ជនរួមជាតិខ្មែរ ជាមួយនឹងវប្បធម៌ដ៏ពិសេស គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីសហគមន៍ជនជាតិទាំង ៥៤។ ដោយមានស្មារតីស្នេហាជាតិ ជនរួមជាតិខ្មែរតែងតែជឿទុកចិត្តលើការដឹកនាំរបស់បក្ស រដ្ឋ និងរួមដំណើរជាមួយប្រជាជនទូទាំងប្រទេស ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។
    |
 |
|
លោក Le Minh Hung នាយករដ្ឋមន្ត្រី (រូបថត៖ thoibaotaichinhvietnam.vn) |
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា បក្ស និងរដ្ឋវៀតណាមតែងតែចាត់ទុកកិច្ចការជនជាតិ និងសាសនាមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ជាភារកិច្ចសម្រាប់បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល និងស្ថាប័នគ្រប់កម្រិត គ្រប់វិស័យ និងប្រព័ន្ធនយោបាយទាំងមូល។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយទទួលការយកចិត្តទុកដាក់ពីបក្ស និងរដ្ឋ ជីវភាពរស់នៅរបស់សហគមន៍ជនជាតិភាគតិច និងតំបន់ភ្នំនិយាយរួម សហគមន៍ជនរួមជាតិខ្មែរនិយាយដោយឡែក បានប្រសើរឡើងជាបន្តបន្ទាប់។
យោងតាមលោកនាយករដ្ឋមន្រ្តី ឆ្នាំ២០២៦ មានសារៈសំខាន់យ៉ាងខ្លាំង ដែលជាការចាប់ផ្តើមនៃដំណាក់កាលថ្មីនៃការអភិវឌ្ឍជាតិ ជាមួយនឹងព្រឹត្តិការណ៍សំខាន់ៗជាច្រើន។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យស្ថាប័នគ្រប់កម្រិត គ្រប់វិស័យ និងគ្រប់មូលដ្ឋានបន្តអនុវត្តគោលការណ៍ និងគោលនយោបាយរបស់បក្ស និងរដ្ឋប្រកបដោយប្រសិទ្ធភាព ដោយផ្តោតលើសារាចរលេខ១៩-CT/TW ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ របស់គណៈលេខាមជ្ឈិមបក្ស ស្តីពីការបង្កើនការងារនៅតំបន់ជនជាតិខ្មែរក្នុងស្ថានភាពថ្មី។ ស្ថាប័នគ្រប់កម្រិត គ្រប់វិស័យ និងគ្រប់មូលដ្ឋានគួរតែបង្កើនការឃោសនា ការផ្ដល់ព័ត៌មាន ដើម្បីបង្កើតការស្រុះចិត្តគំនិតក្នុងសង្គម យកចិត្តទុកដាក់លើការលើកកម្ពស់តួនាទីរបស់អ្នកមុខអ្នកការសាសនា អ្នកប្រាជ្ញ អ្នកគំរូជាដើម ដោយលើកកម្ពស់ស្មារតីស្នេហាជាតិ មោទនភាពជាតិ និងបង្កើតកម្លាំងរួមនៃផែនមហាសាមគ្គីភាពប្រជាជនទាំងមូល។
លោក Le Minh Hung នាយករដ្ឋមន្ត្រី បានសម្តែងទំនុកចិត្តថា ជនរួមជាតិខ្មែរ ព្រះសង្ឃជនជាតិខ្មែរ នឹងបន្តរក្សាប្រពៃណីស្នេហាជាតិ និងសាមគ្គីភាព រក្សានិងផ្សព្វផ្សាយតម្លៃវប្បធម៌ និងសាសនាដ៏ល្អប្រពៃ ហើយរួមគ្នាជាមួយបក្ស ប្រជាជន និងកងទ័ពទាំងមូល យកឈ្នះលើការលំបាក រួមចំណែកដល់ការធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅ និងខិតខំកសាងប្រទេសវៀតណាមខ្លាំងមាំមួន វិបុលភាព និងសុភមង្គល៕
បកប្រែដោយ Thuy Anh