វៀតណាម និងអាល្លឺម៉ង់ លើកកម្ពស់កិច្ចសហប្រតិបត្តិការការងារ
កប.អនឡាញ - នៅថ្ងៃទី ៩ ខែមេសា នៅទីក្រុងប៊ែរឡាំង ក្នុងអំឡុងពេលជួបជាមួយ លោក Nguyen Dac Thanh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោកស្រី Leonie Gebers រដ្ឋលេខាធិការក្រសួងការងារ និងសង្គមកិច្ចអាល្លឺម៉ង់ បានបញ្ជាក់ពីបំណងប្រាថ្នារបស់លោកស្រីក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការការងារក្លាយជាសសរស្តម្ភដ៏សំខាន់មួយនៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់។
    |
 |
|
លោកឯកអគ្គរដ្ឋទូត Nguyen Dac Thanh ប្រគល់អំណោយជូនលោក Leonie Gebers រដ្ឋលេខាធិការ (រូបថត៖ VNA) |
នៅក្នុងកិច្ចប្រជុំធ្វើការរវាងថ្នាក់ដឹកនាំស្ថានទូតវៀតណាម និងក្រសួងការងារ និងសង្គមកិច្ចអាល្លឺម៉ង់ ក្នុងគោលបំណងពិភាក្សាអំពីវិធានការដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការការងារ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងពង្រឹងការសម្របសម្រួលរវាងស្ថាប័នគ្រប់គ្រងនៃប្រទេសទាំងពីរនាពេលខាងមុខ។
លោកស្រីរដ្ឋលេខាធិការ Leonie Gebers បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពដែលក្រសួង ស្ថាប័ននានា និងស្ថានទូតវៀតណាមប្រចាំនៅទីក្រុងប៊ែរឡាំងបានអនុវត្តយ៉ាងសកម្ម ដើម្បីធ្វើឲ្យលទ្ធផលនៃវេទិកាសហប្រតិបត្តិការការងារវៀតណាម-អាល្លឺម៉ង់ ដែលបានប្រារព្ធឡើងនៅទីក្រុង Leipzig (ប្រទេសអាល្លឺម៉ង់) ក្នុងខែធ្នូ ឆ្នាំ២០២៥ ដើម្បីរំលឹកខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
លោកស្រី Gebers បានចែករំលែកការវាយតម្លៃវិជ្ជមានរបស់អ្នកនយោបាយ និងអាជ្ញាធរមូលដ្ឋានទាក់ទងនឹងការធ្វើសមាហរណកម្មប្រកបដោយជោគជ័យ និងការរួមចំណែករបស់សហគមន៍វៀតណាមនៅប្រទេសអាល្លឺម៉ង់។
លោកស្រីបានបញ្ជាក់ថា លោកស្រីនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធរបស់វៀតណាម ដោយដំបូងឡើយមានគម្រោងរៀបចំសិក្ខាសាលាអនឡាញ ដើម្បីផ្លាស់ប្តូរការអនុវត្តល្អៗ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ពង្រឹងវិធានការគ្រប់គ្រង និងមានបំណងធ្វើឱ្យកិច្ចសហប្រតិបត្តិការការងារក្លាយជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី។
ក្នុងនាមថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃវៀតណាម លោកឯកអគ្គរដ្ឋទូត Nguyen Dac Thanh បានស្នើឱ្យលោកស្រីរដ្ឋលេខាធិការ Gebers ជំរុញការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងមហាផ្ទៃវៀតណាម និងរដ្ឋ Thuringia (Thüringen) ដើម្បីបង្កើតក្របខ័ណ្ឌសម្រាប់ការជ្រើសរើស ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបណ្តុះបណ្តាលភាសារបស់កម្មករវៀតណាមនៅក្នុងរដ្ឋ។
បកប្រែដោយ Duy Hoan