ក្រសួងការបរទេសវៀតណាមនាថ្ងៃទី ៩ ខែមេសា បានចេញសេចក្ដីប្រកាសព័ត៌មានថា តបតាមការអញ្ជើញរបស់លោក ស៊ី ជីនពីង អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ លោក To Lam អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម រួមជាមួយលោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។ ដំណើរទស្សនកិច្ចនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៦៕
តាម vovworld.vn
Type the code from the image