ក្រុមការងារនេះមានភារកិច្ចតាមដាន វាយតម្លៃ និងព្យាករណ៍ស្ថានភាពជាប្រចាំ រៀបចំការអនុវត្ត ត្រួតពិនិត្យ បូកសរុប និងដោះស្រាយការលំបាក និងឧបសគ្គពាក់ព័ន្ធឲ្យទាន់ពេលវេលា ដើម្បីធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈគ្រប់គ្រាន់សម្រាប់សកម្មភាពផលិតកម្មអាជីវកម្ម និងការប្រើប្រាស់របស់ប្រជាជនផងដែរ។

leftcenterrightdel
លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម (រូបថត៖ vnanet.vn)

លោកស្រី Pham Thu Hang បានបញ្ជាក់ថា ក្រុមការងារនេះក៏នឹងធ្វើការស្រាវជ្រាវដើម្បីលើកឡើងទិសដៅ ដំណោះស្រាយ យន្តការ និងគោលនយោបាយដើម្បីជម្នះពុះពារលើការលំបាក និងឧបសគ្គ ព្រមទាំងព្យាករណ៍ ឆ្លើយតបជាមួយនឹងគោលនយោបាយប្រកបដោយភាពបត់បែន ទាន់ពេលវេលា និងមានប្រសិទ្ធភាពផងដែរ។

លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមក៏បានធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីស្ថានភាពនៃការគាំពារពលរដ្ឋផងដែរ ដោយបញ្ជាក់ថា បច្ចុប្បន្នមានពលរដ្ឋវៀតណាមជាង ១២,០០០ នាក់ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅមជ្ឈិមបូព៌ា។ ពលរដ្ឋវៀតណាមនៅទីនោះជាទូទៅមានស្ថិរភាព ហើយមិនទាន់មានព័ត៌មានណាមួយអំពីពលរដ្ឋដែលរងផលប៉ះពាល់ដោយជម្លោះនៅឡើយទេ៕

បកប្រែដោយ Thanh Cong