វៀតណាម និងសិង្ហបុរី ឆ្ពោះទៅរកក្របខ័ណ្ឌទំនាក់ទំនងជាក់ស្ដែ និងស៊ីជម្រៅជាងមុន
កប.អនឡាញ - នៅរសៀលថ្ងៃទី ៦ ខែមីនា លោក Pham Gia Tuc សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានខុទ្ទកាល័យមជ្ឈិមបក្ស បានទទួលជួបលោក Rajpal Singh ឯកអគ្គរដ្ឋទូតសិង្ហបុរី មកសម្តែងការគួរសមក្នុងឱកាសមកបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។
ដោយអបអរសាទរចំពោះលោក Rajpal Singh ដែលមកកាន់តំណែងថ្មីនៅប្រទេសវៀតណាម លោក Pham Gia Tuc បានសម្តែងទំនុកចិត្តថា លោក Rajpal Singh នឹងទទួលបានជោគជ័យក្នុងអាណត្តិរបស់ខ្លួននៅប្រទេសវៀតណាម ដោយរួមចំណែកយ៉ាងសកម្មក្នុងការជម្រុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
    |
 |
|
លោក Pham Gia Tuc ទទួលជួបលោក Rajpal Singh (រូបថត៖ vnanet.vn) |
លោក Pham Gia Tuc បញ្ជាក់ថា បក្ស និងរដ្ឋវៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយសិង្ហបុរី និងគណបក្សសកម្មភាពប្រជាជនសិង្ហបុរី ហើយចង់បន្តពង្រឹង និងពង្រឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលទើបបង្កើត ឲ្យកាន់តែមានប្រសិទ្ធភាព និងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។
ដោយវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏លេចធ្លោនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងមក លោក Pham Gia Tuc បានស្នើឲ្យប្រទេសទាំងពីរបន្តលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក ពង្រឹងទំនុកចិត្តនយោបាយ ពង្រីកក្របខ័ណ្ឌសហប្រតិបត្តិការដែលមានស្រាប់ ប្រកបដោយប្រសិទ្ធភាព ឆ្ពោះទៅក្របខ័ណ្ឌសហប្រតិបត្តិការយ៉ាងជាក់ស្ដែង និងស៊ីជម្រៅជាងមុន។
លោក Pham Gia Tuc បានសង្កត់ធ្ងន់ថា វៀតណាមចង់ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយគណបក្សសកម្មភាពប្រជាជនសិង្ហបុរី ហើយស្នើឲ្យបក្សទាំងពីរអនុវត្តយន្តការសន្ទនាយុទ្ធសាស្ត្រក្នុងពេលឆាប់ៗនេះ បង្កើនជំនួបរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ ថ្នាក់ដឹកនាំវ័យក្មេង និងអង្គការមហាជន។ ភាគីទាំងពីរបង្កើនការផ្លាស់ប្តូរ និងការចែករំលែកចក្ខុវិស័យលើការអភិវឌ្ឍជាតិ ការដោះស្រាយបញ្ហាសេដ្ឋកិច្ចសង្គម ក៏ដូចជាការឆ្លើយតបទៅនឹងការផ្លាស់ប្ដូរនៃស្ថានភាពក្នុងតំបន់។
លោក Rajpal Singh បញ្ជាក់ពីការខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី មិនត្រឹមតែនៅក្នុងវិស័យប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងវិស័យកំណើនថ្មីៗផងដែរ។ លោកឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តជម្រុញកិច្ចសប្រតិបត្តិការ និងការគាំទ្រ រវាងប្រទេសទាំងពីរនៅក្នុងវេទិកាពហុភាគី៕
បកប្រែដោយ Thuy Anh