បន្ទាប់ពីត្រួតពិនិត្យនិងលើកទឹកចិត្តដល់កម្លាំងពលករលើការដ្ឋានសាងសង់ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានធ្វើការជាមួយថ្នាក់ដឹកនាំក្រសួង ស្ថា​ប័ន និងមូលដ្ឋាននានា លើស្ថានភាពអនុវត្ត ជាពិសេសដោះស្រាយការលំបាកនិងឧបសគ្គ ដើម្បីជំរុញការអនុវត្តគម្រោង។

leftcenterrightdel
ទិដ្ឋភាពនៃសម័យប្រជុំ (រូបថត៖ VOV)

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើគោលដៅនៃការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិ Gia Binh ក្នុងទិសដៅប្រើប្រាស់ពីរយ៉ាង ដោយតភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាមួយនឹងការធានាសន្តិសុខ និងការពារជាតិ; កសាងអាកាសយានដ្ឋានតាមទិសឆ្លាតវៃ ស៊ីវិល័យ និងទំនើប; កសាងតំបន់សេដ្ឋកិច្ចអាកាសចរណ៍ ក្នុងទិសដៅបើកចំហ ទំនើប និងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ។

បើតាមលោកនាយករដ្ឋមន្ត្រី ការវិនិយោគលើការសាងសង់អាកាសយានដ្ឋានអន្តរជាតិ Gia Binh និងប្រព័ន្ធអេកូឡូស៊ីជុំវិញនឹងបើកចេញឱកាសអភិវឌ្ឍន៍ថ្មីសម្រាប់ខេត្ត Bac Ninh និងទីក្រុងហាណូយ តភ្ជាប់ជាមួយទីក្រុង Hai Phong និងខេត្ត Quang Ninh; តភ្ជាប់ការដឹកជញ្ជូនទំនើបៗនៅក្នុងតំបន់ដីសណ្តទន្លេក្រហម ជាមួយបណ្តាខេត្តនៅភាគនិរតីប្រទេសចិន និងការតភ្ជាប់អន្តរជាតិតាមផ្លូវសមុទ្រ៕

តាម vovworld.vn