លោកស្រី Kaja Kallas បានចាត់ទុកថា ភាគីទាំងពីរមានឱកាសជាច្រើនដើម្បីជម្រុញកិច្ចសហប្រតិបត្តិការនាពេលអនាគត ជាពិសេសនៅក្នុងវិស័យសន្តិសុខនៃការធ្វើនាវាចរណ៍ និងការការពារហេដ្ឋារចនាសម្ព័ន្ធដែនសមុទ្រសំខាន់ៗ។

leftcenterrightdel
លោក Le Hoai Trung រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម (រូបថត៖ vnanet.vn)

លោក Le Hoai Trung បានបញ្ជាក់ថា វៀតណាមតែងតែយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយ EU និងប្រទេសជាសមាជិក EU។ លោករដ្ឋមន្ត្រីបានសម្តែងនូវក្ដីរីករាយចំពោះការអភិវឌ្ឍវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីនាពេលកន្លងមកនេះ ដោយទំនុកចិត្តនយោបាយត្រូវបានពង្រឹងដោយឥតឈប់ឈរ ហើយសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគគឺជាកម្លាំងចលករសំខាន់នៃទំនាក់ទំនង។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) បានពង្រីកប្រសិទ្ធភាព ដែលជម្រុញឲ្យវៀតណាមក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់សហភាពអឺរ៉ុបនៅក្នុងអាស៊ាន ហើយសហភាពអឺរ៉ុបជាដៃគូពាណិជ្ជកម្មធំទីបួនរបស់វៀតណាម។

ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ Thuy Anh