តំបន់ពិសេស Truong Sa បញ្ចប់ការត្រៀមរៀបចំសម្រាប់ការបោះឆ្នោត
កប.អនឡាញ - គិតដល់ថ្ងៃទី ៦ ខែមីនា ក្រុមការងារនៃបញ្ជាការដ្ឋានតំបន់លេខ ៤ កងទ័ពជើងទឹក បានបញ្ចប់ភារកិច្ចដឹកជញ្ជូនហិបឆ្នោត ប័ណ្ណម្ចាស់ឆ្នោត សន្លឹកឆ្នោត និងសម្ភារៈពាក់ព័ន្ធទៅកាន់មណ្ឌលបោះឆ្នោតចំនួន ២១ នៅតំបន់ពិសេស Truong Sa ដើម្បីបម្រើដល់ការបោះឆ្នោតសមាជិករដ្ឋសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១ មុនកាលកំណត់។