ខេត្តវិញឡុងលើកកំពស់តួនាទីរបស់អ្នកមានប្រជាប្រិយ្យភាពផ្សព្វផ្សាយជួនជនរួមជាតិខ្មែរឱ្យយល់អំពីការបោះឆ្នោត
កប.អនឡាញ - នៅថ្ងៃទី ៦ ខែមីនា គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តវិញឡុងបានឲ្យដឹងថា ខ្លួនកំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងឃោសនានៅក្នុងសហគមន៍ខ្មែរ ដោយលើកកំពស់តួនាទីរបស់អ្នកមានប្រជាប្រិយភាព អ្នកមុខអ្នកការសាសនា និងកម្មាភិបាលនៅមូលដ្ឋាន ដើម្បីជួយជនរួមជាតិខ្មែរឱ្យយល់អំពីការបោះឆ្នោតបានត្រឹមត្រូវ។
ដូច្នេះ ដើម្បីរៀបចំសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១ មូលដ្ឋានកំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងឃោសនាក្នុងចំណោមប្រជាជន ជាពិសេសនៅក្នុងសហគមន៍ខ្មែរ ដោយលើកកំពស់តួនាទីរបស់អ្នកមានប្រជាប្រិយភាព អ្នកមុខអ្នកការសាសនា និងកម្មាភិបាលនៅមូលដ្ឋាន។
នៅក្នុងតំបន់មួយចំនួនដែលមានប្រជាជនជនជាតិខ្មែរ ដូចជា Song Loc, Tra Cu, Tieu Can អាជ្ញាធរមូលដ្ឋានកំពុងផ្តោតលើការផ្សព្វផ្សាយព័ត៌មានអំពីដំណើរការបោះឆ្នោតជាភាសាវៀតណាម និងភាសាខ្មែរ។
    |
 |
|
លោក Thach Ly Ko លេខានៃសាខាបក្សភូមិ Hoa Lac C ឃុំ Song Loc កំពុងផ្សព្វផ្សាយព័ត៌មានដល់អ្នកបោះឆ្នោតមុនថ្ងៃបោះឆ្នោត |
នៅក្នុងឃុំ Song Loc ប្រជាជនខ្មែរមានចំនួន ២០៥៦៩ នាក់ក្នុងចំណោមប្រជាជន ៤២៦២៨ នាក់ ដែលស្មើនឹង ៤៨.២៥% នៃចំនួនប្រជាជនសរុប។ ការផ្សព្វផ្សាយព័ត៌មានជាពីរភាសាត្រូវបានអនុវត្តតាមរយៈ ប្រព័ន្ធបំពងសម្លេងសាធារណៈ ការប្រជុំសហគមន៍ និងសកម្មភាពនៅតាមវត្តអារាម ដែលជួយអ្នកបោះឆ្នោតជាជនជាតិខ្មែរឱ្យទទួលបានព័ត៌មានយ៉ាងងាយស្រួល យល់អំពីបទប្បញ្ញត្តិ និងចូលរួមយ៉ាងសកម្មក្នុងការបោះឆ្នោត។
អ្នកមានប្រជាប្រិយ្យភាពនៅក្នុងភូមិ រួមទាំងព្រះសង្ឃ អាចារ្យ ព្រឹទ្ធាចារ្យ និងបក្ខជនជាជនខ្មែរ បានពន្យល់ដោយផ្ទាល់អំពីខ្លឹមសារនៃការឃោសនា ដោយផ្តោតលើការផ្សព្វផ្សាយច្បាប់បោះឆ្នោត និងសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកបោះឆ្នោត ដោយរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន និងលើកទឹកចិត្តដល់ការចូលរួមយ៉ាងសកម្មរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍ជាតិនេះ។ នេះបានជួយប្រជាជនឱ្យយល់ច្បាស់អំពីលក្ខណៈវិនិច្ឆ័យសម្រាប់បក្ខជន ដំណើរការបោះឆ្នោត និងអត្ថន័យនៃការចូលរួមក្នុងការបោះឆ្នោត។ ដោយវិធីសាស្រ្តងាយស្រួលយល់នេះ ការងារឃោសនាបានបង្កើតការឯកភាពគ្នាក្នុងចំណោមប្រជាជន។
យោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តវិញឡុង ការលើកកំពស់តួនាទីរបស់អ្នកមានប្រជាប្រិយ្យភាពក្នុងចំណោមសហគមន៍ខ្មែរ រួមផ្សំជាមួយនឹងការឃោសនាពីរភាសាវៀតណាម-ខ្មែរ មិនត្រឹមតែជួយអ្នកបោះឆ្នោតឱ្យយល់អំពីដំណើរការបោះឆ្នោតបានត្រឹមត្រូវប៉ុណ្ណោះទេ ថែមទាំងបានពង្រឹងទំនុកចិត្តរបស់ប្រជាជនលើបក្ស និងរដ្ឋ ដែលរួមចំណែកដល់ការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យ សុវត្ថិភាព និងស្របច្បាប់។
បច្ចុប្បន្ន ខេត្តនេះមានអ្នកបោះឆ្នោតជាង ៣,២ លាននាក់ចូលរួមក្នុងការបោះឆ្នោត។ តាមគម្រោង នឹងបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភាពចំនួន ១៨ រូប សមាជិកក្រុមប្រឹក្សាប្រជាជនខេត្តចំនួន ៨៥ រូប និងសមាជិកក្រុមប្រឹក្សាប្រជាជនឃុំចំនួន ២.៧០១ រូប ៕
បកប្រែដោយ Duy Hoan