បន្តអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ហ្វីលីពីនប្រកបដោយប្រសិទ្ធភាព
កប.អនឡាញ - ដើម្បីបន្តអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ហ្វីលីពីនប្រកបដោយប្រសិទ្ធភាព លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានស្នើឱ្យ ភាគីទាំងពីរ ពង្រឹងការផ្លាស់ប្តូរ និងទំនាក់ទំនងនៅកម្រិតខ្ពស់ និងគ្រប់កម្រិត តាមរយៈគ្រប់បណ្តាញទាំងអស់។
នៅរសៀលថ្ងៃទី ៣ ខែមករា នៅទីក្រុងហាណូយ ទទួលជួប លោក Meynardo Los Banos Montealegre ឯកអគ្គរដ្ឋទូតហ្វីលីពីន អញ្ជើញចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិរបស់លោកនៅប្រទេសវៀតណាម លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះប្រជាជនហ្វីលីពីនចំអំពីការខាតបង់យ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីព្យុះទីហ្វុង និងគ្រោះមហន្តរាយធម្មជាតិ។ លោកបានបញ្ជាក់ពីការត្រៀមខ្លួនរបស់វៀតណាមក្នុងការគាំទ្រដល់ប្រទេសហ្វីលីពីនតាមលទ្ធភាពដែលអាចធ្វើទៅបាន និងបានសម្រេចចិត្តផ្តល់អង្ករចំនួន ២០០០ តោនដើម្បីជួយប្រទេសហ្វីលីពីនយកឈ្នះលើការលំបាកទាំងនេះ។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទទួលជួប លោក Meynardo Los Banos Montealegre ឯកអគ្គរដ្ឋទូតហ្វីលីពីន |
ដើម្បីបន្តអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ហ្វីលីពីនប្រកបដោយ ប្រសិទ្ធភាព លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរពង្រឹងការផ្លាស់ប្តូរ និងទំនាក់ទំនងនៅកម្រិតខ្ពស់ និងគ្រប់កម្រិត តាមរយៈគ្រប់បណ្តាញទាំងអស់។ ដូច្នេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការពង្រឹងការលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគ។ បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសមុទ្រ និងមហាសមុទ្រ សហការលើការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ការឆ្លើយតបនឹងគ្រោះមហន្តរាយ និងការស្វែងរក និងជួយសង្គ្រោះ និងសម្របសម្រួលការដោះស្រាយឧប្បត្តិហេតុទាក់ទងនឹងការទប់ស្កាត់ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU) លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រទេសហ្វីលីពីនបន្តគាំទ្រយ៉ាងខ្លាំងចំពោះជំហររួមរបស់អាស៊ានលើបញ្ហាសមុទ្រខាងកើត រក្សាសន្តិភាព ស្ថិរភាព សេរីភាព សន្តិសុខ និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត។ លោកនាយករដ្ឋមន្រ្តីក៏បានអំពាវនាវឱ្យមានការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសអាស៊ាន អង្គការសហប្រជាជាតិ និង APEC។
ចំណែកលោកឯកអគ្គរដ្ឋទូត Meynardo Los Banos Montealegre បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះការបាត់បង់ដែលប្រជាជនវៀតណាមបានរងទុក្ខដោយសារគ្រោះមហន្តរាយធម្មជាតិថ្មីៗនេះ។ ដោយយល់ស្របយ៉ាងខ្លាំងជាមួយនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី លោកឯកអគ្គរដ្ឋទូត Meynardo Los Banos Montealegre បានថ្លែងថា ប្រទេសហ្វីលីពីនប្តេជ្ញាខិតខំរក្សាអាស៊ានសាមគ្គីភាព និងរក្សាតួនាទីមជ្ឈភាពរបស់ខ្លួន។លោកចង់ឲ្យវៀតណាមនឹងគាំទ្រតួនាទីជាប្រធានអាស៊ានរបស់ហ្វីលីពីននៅឆ្នាំ ២០២៦ និងធ្វើការរួមគ្នាដើម្បីរក្សាសាមគ្គីភាពក្នុងសហគមន៍អាស៊ាន៕
បកប្រែដោយ Duy Hoan