បទបញ្ញត្តិសហប្រតិបត្តិការទាំងនេះមានបំណងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងការពារព្រំដែនរួម។

leftcenterrightdel
អង្គភាពទាំងឡាយចុះហត្ថលេខាលើបទបញ្ញត្តិស្ដីពីកិច្ចសហប្រតិបត្តិការ (រូបថត៖ vnanet.vn)

ភាគីទាំងឡាយបានប្តេជ្ញាផ្តោតលើការផ្លាស់ប្តូរព័ត៌មានអំពីសកម្មភាពរបស់កងកម្លាំងអរិភាព ឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការជួញដូរគ្រឿងញៀន និងអាវុធ។ ភាគីទាំងឡាយឯកភាពសហការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់ ក៏ដូចជាការប្រមូលផលព្រៃខុសច្បាប់; ជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ ការឆ្លើយតបនឹងជំងឺរាតត្បាត និងរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងកីឡាក្នុងឱកាសពិធីបុណ្យសំខាន់ៗរបស់ប្រទេសទាំងពីរ។ល៕

បកប្រែដោយ Thuy Anh