កម្មវិធីនេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាព "និទាឃរដូវនៅតាមតំបន់ព្រំដែន-ពោរពេញទៅដោយមនោសញ្ចេតនាសម្រាប់អ្នកភូមិ"។ ក្នុងកម្មវិធី ប្រជាជនជាង ១,០០០ នាក់ដែលមានស្ថានភាពលំបាក អ្នកទទួលរបបឧបត្ថម្ភគោលនយោបាយ យុទ្ធជនពិការ អតីតយុទ្ធជននៅឃុំ Dong Thanh ឃុំ Tan Dong ឃុំ Tan Hoa ត្រូវបានពិនិត្យភ្នែក ចែកថ្នាំពេទ្យដោយឥតគិតថ្លៃ និងប្រគល់អំណោយ។

លោកវរសេនីយ៍ឯកបំរុង Pham Van Tu អនុប្រធាននយោបាយនៃគណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តTay Ninh បានឲ្យដឹងថា កម្មវិធីនេះ គឺជាសកម្មភាពដ៏មានអត្ថន័យមួយដែលរៀបចំដោយកងទ័ពការពារព្រំដែនខេត្ត Tay Ninh ក្នុងបំណងបង្ហាញពីការដឹងគុណចំពោះការរួមចំណែកដ៏ធំធេងរបស់យុទ្ធជនពិការនិងអតីតយុទ្ធជន ហើយជួយប្រជាជនឲ្យមាននិទាឃរដូវដ៏កក់ក្តៅ និងពោរពេញដោយមនោសញ្ចេតនា៕

leftcenterrightdel
លោកស្រី Vu Thi Ha នាយិការងនៃមន្ទីរពេទ្យភ្នែកហាណូយ - Dong Nai ថ្លែងសុន្ទរកថាក្នុងកម្មវិធី

leftcenterrightdel
គ្រូពេទ្យនៃកងទ័ពការពារព្រំដែនខេត្ត Tay Ninh និងមន្ទីរពេទ្យភ្នែកហាណូយ - Dong Nai ពិនិត្យជូនអ្នកជំងឺ

leftcenterrightdel
យុទ្ធជន និងគ្រូពេទ្យនៃកងទ័ពការពារព្រំដែនខេត្ត Tay Ninh ជួយប្រជាជនចុះឈ្មោះសម្រាប់ការពិនិត្យភ្នែក

leftcenterrightdel
កងទ័ពការពារព្រំដែនជួយប្រជាជន

leftcenterrightdel
ណែនាំអតីតយុទ្ធជនអំពីរបៀបប្រើប្រាស់ថ្នាំ

បកប្រែដោយ Thuy Anh