នៅក្នុងពិធីនេះ ប្រធានគណៈប្រតិភូទាំងពីរបានបញ្ជាក់ថា ការត្រួតពិនិត្យព្រំដែនទ្វេភាគីមានសារៈសំខាន់ខ្លាំងណាស់ក្នុងការធានាអធិបតេយ្យភាពទឹកដី និងរក្សាព្រំដែនសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ និងអនុវត្តតាមនីតិវិធី បទបញ្ជា និងឯកសារច្បាប់ស្តីពីព្រំដែនដែលបានចុះហត្ថលេខាដោយរដ្ឋទាំងពីរ តាមរយៈនោះ រួមចំណែកដល់ការលើកកម្ពស់ទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក។

leftcenterrightdel
ភាគីទាំងពីរថតរូបទុកជាអនុស្សាវរីយ៍នៅក្នុងពិធី

បន្ទាប់ពីពិធី កងកម្លាំងមានសមត្ថកិច្ចនៃភាគីទាំងពីរបានសហការត្រួតពិនិត្យតាមព្រំដែននៅក្នុងឃុំ Bach Dich ដោយផ្តោតលើការពិនិត្យឡើងវិញនូវស្ថានភាពនៃខ្សែព្រំដែន ប្រព័ន្ធបង្គោលព្រំដែនជាតិ និងសញ្ញាសម្គាល់នៅមូលដ្ឋាន។ ក្នុងអំឡុងពេលត្រួតពិនិត្យ ក្រុមបេសកកម្មបានជួសជុល និងលាបថ្នាំលើបង្គោលព្រំដែនចាប់ពីបង្គោលលេខ ៣៥៧/២ ដល់បង្គោលលេខ ៣៥៩។

សកម្មភាពត្រួតពិនិត្យព្រំដែនទ្វេភាគីបានរួមចំណែកដល់ការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងការពារព្រំដែនជាតិ ព្រមទាំង ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការ ជំនឿទុកចិត្ត និងមិត្តភាពរវាងអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនៅតំបន់ព្រំដែនវៀតណាម-ចិន៕

បកប្រែដោយ Thuy Anh