កងនាវាលេខ១២៩ កងទ័ពជើងទឹក ទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីចំពោះកម្មាភិបាល យុទ្ធជន និងប្រជាជននៅតំបន់ពិសេស Truong Sa
កប.អនឡាញ - នៅរសៀលថ្ងៃទី១៦ ខែមករា នាវាលេខ៦៣៨ នៃកងនាវាលេខ១២៩ (កងទ័ពជើងទឹកវៀតណាម) បានចេញដំណើរជាមួយក្រុមបេសកកម្មនៃកងនាវា ទៅសួរសុខទុក្ខ ប្រគល់អំណោយ និងជូនពរឆ្នាំថ្មីដល់កម្មាភិបាល យុទ្ធជន និងប្រជាជនដែលកំពុងបំពេញភារកិច្ច និងរស់នៅលើកោះនានាដែលមានកំពង់ផែ និងភូមិនេសាទក្រោមការគ្រប់គ្រងរបស់កងនាវា នៅក្នុងតំបន់ពិសេស Truong Sa។ លោកវរសេនីយ៍ឯកបំរុង Le Xuan Tam អនុប្រធាននយោបាយនៃកងនាវា បានដឹកនាំក្រុមបេសកកម្ម។
សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចនៅក្នុងសមុទ្រ និងកោះនានានៃមាតុភូមិ ដោយរួមចំណែកដល់ការលើកទឹកចិត្តកងទ័ព និងប្រជាជននៃស្រុក Truong Sa ក្នុងការជំនះការលំបាក និងបញ្ហាប្រឈម និងបំពេញល្អភារកិច្ចការពារអធិបតេយ្យភាពនៃសមុទ្រ និងកោះនានានៃមាតុភូមិ។
យោងតាមផែនការ ក្រុមបេសកកម្ម នឹងទៅសួរសុខទុក្ខ និងជូនអំណោយដល់កម្មាភិបាល យុទ្ធជន និងប្រជាជននៅលើកោះ Truong Sa កោះ Sinh Ton កោះ Nui Le កោះ Toc Tan។
    |
 |
|
ដឹកអំណោយបុណ្យចូលឆ្នាំថ្មីឡើងនាវា |
ក្នុងឱកាសនេះដែរ កងនាវាបានបញ្ជូនបន្ថែមសម្ភារៈ ទំនិញ និងគ្រឿងឧបភោគ បរិភោគទៅកាន់កំពង់ផែ និងភូមិនេសាទនានា ដើម្បីបម្រើឲ្យអ្នកនេសាទនាពេលមុន អំឡុងពេល និងក្រោយបុណ្យចូលឆ្នាំថ្មី ២០២៦។
លោកអនុសេនីយ៍ឯកបំរុង Le Xuan Tam បានឲ្យដឹងថា នៅប៉ុន្មានថ្ងៃនេះ អាកាសធាតុនៅលើសមុទ្រមានភាពស្មុគស្មាញ ដោយមានរលកធំៗ ប៉ុន្តែកម្មាភិបាល និងយុទ្ធជននៃកងនាវាលេខ ១២៩ និងនាវាលេខ ៦៣៨ ប្តេជ្ញារក្សាស្មារតីទទួលខុសត្រូវ និងសាមគ្គីភាព ដោយជំនះការលំបាកដើម្បីដឹកជញ្ជូនអំណោយ សម្ភារៈ និងទំនិញសម្រាប់បុណ្យចូលឆ្នាំថ្មីដល់កម្មាភិបាល យុទ្ធជន និងប្រជាជននៃតំបន់ពិសេស Truong Sa តាមផែនការដែលកំណត់ ហើយធានាបាននូវសុវត្ថិភាព៕
បកប្រែដោយ Thuy Anh