នៅក្នុងកម្មវិធី ក្រុមការងារបានផ្តល់អំណោយជិត ៨០០ ចំណែក ដែលមានតម្លៃសរុបជិត ១.៤ ពាន់លានដុងដល់គ្រួសារទទួលរបបពីរដ្ឋ ជនមានគុណូបការៈចំពោះបដិវត្តន៍ គ្រួសារដែលជួបការលំបាក និងសិស្សក្រីក្រប៉ុន្តែរៀនសូត្រពូកែ ព្រមទាំងផ្តល់អំណោយដ៏មានអត្ថន័យជាច្រើនដល់ស្ថាប័ន អង្គភាព សាលាមួយចំនួននៅក្នុងឃុំ Chieng Song និង Long Sap ផងដែរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Dinh Trung ប្រធាននយោបាយនៃវិទ្យាស្ថានវិទ្យាសាស្ត្រយោធា មានប្រសាសន៍នៅក្នុងពិធី

លោកឧត្តមសេនីយ៍ត្រី Nguyen Dinh Trung ប្រធាននយោបាយនៃវិទ្យាស្ថានវិទ្យាសាស្ត្រយោធា បានមានប្រសាសន៍ថា៖ “កម្មវិធីនេះមានអត្ថន័យផ្នែកនយោបាយ សង្គម និងមនុស្សសាស្ត្រយ៉ាងជ្រាលជ្រៅ ជាការបញ្ជាក់យ៉ាងច្បាស់លាស់អំពីគោលការណ៍ គោលមាគ៌ារបស់បក្ស និងគោលនយោបាយរបស់រដ្ឋដែលឆ្ពោះទៅរកប្រជាជន និងកងកម្លាំងប្រដាប់អាវុធនៅតំបន់ព្រំដែនរបស់មាតុភូមិ នៅពេលបុណ្យតេតមកដល់ម្ដងៗ”។

រីឯលោក Le Trong Binh លេខាគណៈកម្មាធិការបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនឃុំ Chieng Son បានអះអាងថា៖ កម្មវិធី "និទាឃរដូវព្រំដែន" មិនត្រឹមតែនាំមកនូវអំណោយសម្ភារៈប៉ុណ្ណោះទេ ថែមទាំងនាំមកនូវមនោសញ្ចេតនា ការចែករំលែក និងស្មារតីសាមគ្គីភាពរវាងកងទ័ព និងប្រជាជនទៀតផង។ អំណោយទាំងនេះ នឹងនាំមកនូវបុណ្យតេតយ៉ាងកក់ក្តៅ និងរីករាយសម្រាប់ប្រជាជនក្នុងតំបន់”៕

បកប្រែដោយ Thanh Cong