ការយាមល្បាតនៅតំបន់ព្រំដែននៅដើមឆ្នាំ២០២៦
កប.អនឡាញ - នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នៅប៉ុស្តិ៍នការពារព្រំដែន My Ly គណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Nghe An បានធ្វើការយាមល្បាតព្រំដែនលើកដំបូង ក្នុងឆ្នាំ២០២៦ នៅក្នុងតំបន់ដែលគ្រប់គ្រងដោយអង្គភាព។ នេះគឺជាសកម្មភាពដ៏មានអត្ថន័យ ដែលជាការចាប់ផ្តើមនៃការអនុវវត្តបណ្ដាភារកិច្ចការពារអធិបតេយ្យភាពជាតិ និងសន្តិសុខព្រំដែនក្នុងឆ្នាំថ្មី២០២៦។
ទោះបីជាមានអាកាសធាតុក្តៅ និងផ្លូវពិបាកធ្វើដំណើរក៏ដោយ ក៏កម្មាភិបាល និងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន My Ly បានយកឈ្នះលើការលំបាក និងធ្វើការយាមល្បាតដ៏ម៉ឺងម៉ាត់។ ក្រុមយាមល្បាតបានផ្តោតលើការត្រួតពិនិត្យខ្សែព្រំដែន ព្រមទាំងការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរំលោភលើបទប្បញ្ញត្តិព្រំដែន ការឆ្លងដែនខុសច្បាប់ ការរត់ពន្ធ និងឧក្រិដ្ឋកម្មគ្រប់ប្រភេទ។
    |
 |
|
ប្រធានក្រុមយាមល្បាតប៉ុស្តិ៍ការពារព្រំដែន My Ly ប្រគល់ភារកិច្ចមុនពេលចេញដំណើរទៅបំពេញភារកិច្ច |
ក្នុងអំឡុងពេលយាមល្បាត អង្គភាពក៏បានឃោសនា និងចលនាប្រជាជននៅតំបន់ព្រំដែន ឲ្យលើកកម្ពស់ការយល់ដឹងអំពីការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រង និងការពារព្រំដែន ហើយសហការយ៉ាងសកម្មជាមួយកងកម្លាំងពាក់ព័ន្ធនៅក្នុងតំបន់ ក្នុងការផ្លាស់ប្តូរព័ត៌មាន និងដោះស្រាយស្ថានភាពដែលកំពុងកើតឡើង។
លោកវរសេនីយ៍ទោ Hoang The Ngoc មេបញ្ជាការប៉ុស្តិ៍ការពារព្រំដែន My Ly បានចែករំលែកថា ការយាមល្បាតព្រំដែនលើកដំបូងនៅឆ្នាំ២០២៦ បង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់ និងការប្ដេជ្ញាចិត្តរបស់កម្មាភិបាល និងយុទ្ធជននៃអង្គភាពក្នុងការបំពេញភារកិច្ច។ តាមរយៈនោះ រួមចំណែកដល់ការរក្សាអធិបតេយ្យភាពទឹកដី ធានាសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គមនៅតំបន់ព្រំដែន ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី២០២៦៕
បកប្រែដោយ Thuy Anh