លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម  រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍លោកឧត្តមសេនីយ៍ឯក   Dong Jun និងគណៈប្រតិភូ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក  Dong Jun អញ្ជើញទៅបំពេញទស្សនកិច្ចកងពលតូចទ័ពពិសេសកងទ័ពជើងគោកលេខ ១១៣

ក្នុងជំនួបនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរបានស្តាប់របាយការណ៍ និងការណែនាំអំពីសកម្មភាពរបស់អង្គភាព រួមជាមួយប្រពៃណីប្រវត្តិសាស្ត្រដ៏ត្រចេះត្រចង់ និងការតស៊ូដ៏អង់អាចក្លាហានរបស់ទ័ពពិសេស - កងកម្លាំងដែលទទួលបានកិត្ដិនាមជាកងកម្លាំងប្រដាប់អាវុធប្រជាជនចំនួន ៣ លើក រួមជាមួយនឹងរង្វាន់ដ៏ថ្លៃថ្នូរជាច្រើនទៀតពីបក្ស និងរដ្ឋ។

leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
លោកនាយឧត្តមសេនីយ៍  Phan Van Giang និងលោកឧត្តមសេនីយ៍ឯក Dong Jun  រួមជាមួយគណៈប្រតិភូ បានអញ្ជើញទស្សនាការសំដែងរបស់កងកម្លាំងទ័ពពិសេសនៅទីលានហ្វឹកហ្វឺន

ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍  Phan Van Giang និងលោកឧត្តមសេនីយ៍ឯក Dong Jun  រួមជាមួយគណៈប្រតិភូ បានអញ្ជើញទស្សនាការសំដែងរបស់កងកម្លាំងទ័ពពិសេសនៅទីលានហ្វឹកហ្វឺន។ កម្មាភិបាលនិងយុទ្ធជននៃកងពលតូចទ័ពពិសេសលេខ ១១៣ បង្ហាញបច្ចេកទេសបាញ់កាំភ្លើង និងសំដែងក្បាច់គុន និងបច្ចេកទេសវាយកម្ទេចៗល។

កម្មាភិបាលនិងយុទ្ធជននៃកងពលតូចទ័ពពិសេសកងទ័ពជើងគោកលេខ ១១៣ បានបញ្ចប់ការសំដែងដោយជោគជ័យ ដែលបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អសម្រាប់គណៈប្រតិភូ។ អាស្រ័យហេតុនេះ រួមចំណែកដល់ការបញ្ជាក់ពីសមត្ថភាពនៃការរៀបចំ ការបញ្ជា ការហ្វឹកហ្វឺន និងការត្រៀមខ្លួនប្រយុទ្ធរបស់ប្រភេទទ័ពពិសេសនិយាយរួម និងកងពលតូចទ័ពពិសេសលេខ ១១៣ ព្រមទាំងបញ្ជាក់ថា រូបភាពកងកម្លាំងទ័ពពិសេសជាកម្លាំងចំណាននៃកងទ័ពប្រជាជន​វៀត​ណាម​ដ៏អង់អាចក្លាហាន។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកឧត្តមសេនីយ៍ឯក  Dong Jun ប្រគល់អំណោយជូនអង្គភាព

បន្ទាប់ពីបញ្ចប់ការសំដែងនោះ  លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកឧត្តមសេនីយ៍ឯក  Dong Jun បានគល់អំណោយលើកទឹកចិត្តដល់កម្មាភិបាល និងយុទ្ធជននៃកងពលតូចទ័ពពិសេសកងទ័ពជើងគោកលេខ ១១៣ ដែលទើបតែបញ្ចប់ការសំដែងយ៉ាងល្អ។

បកប្រែដោយ Pham Diep