កាលពីយប់មិញ (ថ្ងៃទី ២០ ខែមីនា) នៅ Van Mieu - Quoc Tu Giam (ហាណូយ) ក្រសួងការបរទេសវៀតណាម សហការជាមួយការិយាល័យតំបន់អាស៊ីប៉ាស៊ីហ្វិកនៃ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) បានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិហ្វ្រង់កូហ្វូនី (ថ្ងៃទី ២០ ខែមីនា)។

leftcenterrightdel
ពិធីអបអរសាទរទិវាអន្តរជាតិហ្វ្រង់កូហ្វូនី  (រូបថត៖ baovanhoa.vn)

ថ្លែងនៅក្នុងពិធីនេះ Dang Hoang Giang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានអះអាងថា សម្រាប់ប្រទេសវៀតណាម ហ្វ្រង់កូហ្វូនីមិនត្រឹមតែជាបេតិកភណ្ឌប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាបណ្តាញស្វាហាប់សម្រាប់កិច្ចសហប្រតិបត្តិការផងដែរ ដែលរួមចំណែកដល់ការលើកកម្ពស់ការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅរបស់វៀតណាមទៅក្នុងសហគមន៍អន្តរជាតិ។ ប្រទេសវៀតណាមតែងតែឱ្យតម្លៃដល់កិច្ចសហប្រតិបត្តិការជាមួយសហគមន៍ហ្វ្រង់កូហ្វូនី ហើយប្តេជ្ញាបន្តដើរតួនាទីយ៉ាងសកម្ម និងមានទំនួលខុសត្រូវជាសមាជិកនៃសហគមន៍ហ្វ្រង់កូហ្វូនី ដើម្បីសម្រេចបាននូវគោលដៅរួមរបស់សហគមន៍ប្រកបដោយប្រសិទ្ធភាព។ ក្នុងពេលជាមួយគ្នានេះ វៀតណាមនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសជាសមាជិក ដើម្បីធ្វើការរួមចំណែកជាក់ស្តែងដល់ភាពជោគជ័យនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។

leftcenterrightdel
លោក Dang Hoang Giang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម (រូបថត៖ baovanhoa.vn)

នៅក្នុងសារជូនទៅកាន់សហគមន៍ហ្វ្រង់កូហ្វូនីនៅវៀតណាម លោកស្រី Louise Mushikiwabo អគ្គលេខាធិការ OIF បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏លេចធ្លោរបស់វៀតណាមជាសសរស្តម្ភនៃសហគមន៍ លោកស្រី Louise Mushikiwabo នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ព្រមទាំងសង្កត់ធ្ងន់លើតួនាទីរបស់យុវជនជំនាន់ក្រោយក្នុងការជំរុញការសន្ទនា ការពង្រឹងសាមគ្គីភាពសង្គម និងការកសាងអនាគតប្រកបដោយសន្តិភាព។ ក្នុងឱកាសឆ្ពោះទៅរកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ លោកស្រី Louise Mushikiwabo បានអំពាវនាវដល់រដ្ឋជាសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីរួមទាំងវៀតណាមផងដែរ ឱ្យបន្តធ្វើការរួមគ្នាដើម្បីលើកកម្ពស់កម្លាំងពហុភាគី និងបង្កើនសំឡេង និងឥទ្ធិពលនៃសមគមន៍ហ្វ្រង់កូហ្វូនីនៅលើឆាកអន្តរជាតិ៕

បកប្រែដោយ Duy Hoan