ក្រុមហ៊ុន Erex (ជប៉ុន) រួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់
កប.អនឡាញ - នាថ្ងៃទី១៦ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល លោកស្រី Pham Thi Thanh Tra ឧបនាយករដ្ឋមន្ត្រីវៀតណាម បានទទួលលោក Honna Hitoshi ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន Erex (ជប៉ុន)។
ក្នុងជំនួប លោកស្រីឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកម្មវិធីបណ្តុះបណ្តាលកម្មាភិបាលដែលរៀបចំដោយក្រសួងមហាផ្ទៃក្នុងវៀតណាម និងក្រុមហ៊ុន Erex (ជប៉ុន) តាមកិច្ចព្រមព្រៀងដែលចុះហត្ថលេខានៅឆ្នាំ២០២២ ដោយផ្តោតលើការលើកកម្ពស់សមត្ថភាពរដ្ឋបាលសាធារណៈ។
    |
 |
|
ទិដ្ឋភាពនៃជំនួប (រូបថត៖ baochinhphu.vn) |
លោកស្រីឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការបណ្តុះបណ្តាលកម្មាភិបាលសម្រាប់មូលដ្ឋាន ក៏ដូចជាក្រសួង និងស្ថាប័នមជ្ឈិម គឺជាភារកិច្ចសំខាន់របស់រដ្ឋាភិបាលវៀតណាម។ កម្មវិធីសហប្រតិបត្តិការអន្តរជាតិជាមួយក្រុមហ៊ុន Erex បានរួមចំណែកលើកកម្ពស់គុណភាពនៃការអភិវឌ្ឍធនធានមនុស្ស ដោយឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍនៅក្នុងយុគសម័យថ្មី។
ក្នុងឱកាសនេះ លោក Honna Hitoshi បានឲ្យដឹងថា ក្រុមហ៊ុន Erex មានបំណងចង់បន្តសហការជាមួយវៀតណាមក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ យោងតាមលោក ការបណ្តុះបណ្តាលធនធានមនុស្សគឺជាសកម្មភាពរយៈពេលវែង និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដូច្នេះ Erex នឹងបន្តរក្សា និងពង្រីកកម្មវិធីសហប្រតិបត្តិការ តាមរយៈនោះ ចូលរួមចំណែកជាក់ស្តែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសវៀតណាម៕
បកប្រែដោយ Thanh Cong