កិច្ចប្រជុំអគ្គនាយកគយនៃបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៣៣ បានបើកនាព្រឹកថ្ងៃទី៤ ខែមិថុនា នៅទីក្រុង Phu Quoc (ខេត្ត Kien Giang ប្រទេសវៀតណាម)

កិច្ចប្រជុំនេះប្រព្រឹត្តទៅរហូតដល់ថ្ងៃទី៦ មិថុនា រួមទាំងរបៀបវារៈចំនួន ១២ ដែលក្នុងនោះមានទាំងខ្លឹមសារសម្រេចទិសដៅនៃកិច្ចសហប្រតិបត្តិការគយនាពេលខាងមុខ ជាពិសេសអនុម័តលើផែនការយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍគយ (SPCD) ដំណាក់កាល ២០២៦-២០៣០ ពិនិត្យមើលនិន្នាការអភិវឌ្ឍន៍គយដោយមានកត្តាថ្មីរួមមាន៖ ឌីជីថល ស្វ័យប្រវត្តិកម្មគយ សេដ្ឋកិច្ចវិលជុំ អព្យាក្រឹតកាបូន និរន្តរភាព...

កិច្ចប្រជុំក៏បានពិនិត្យមើលការអនុវត្តតារាងពន្ធគយរួមអាស៊ាន យន្តការច្រកចេញចូលតែមួយរបស់អាស៊ាន និងកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក (MRA) របស់សហគ្រាសអាទិភាព (AEO) ក្នុងអាស៊ាន។

leftcenterrightdel
ទិដ្ឋភាពទូទៅនៃសន្និសីទ (រូបថត៖ Tran Anh/haiquanonline.com.vn)

លោក Nguyen Van Can អគ្គនាយក នៃអគ្គនាយកដ្ឋានគយវៀតណាម បានឲ្យដឹងថា ក្នុងនាមជាប្រធានគយអាស៊ានសម្រាប់អាណត្តិឆ្នាំ ២០២៤-២០២៥ គយវៀតណាមនឹងខិតខំសម្របសម្រួល និងជំរុញការអនុវត្ត SPCDs តាមកាលវិភាគព្រមទាំង សម្របសម្រួលយ៉ាងសកម្មជាមួយលេខាធិការដ្ឋានអាស៊ាន ដើម្បីពិគ្រោះយោបល់ជាមួយដៃគូ និងស្វែងរកធនធានជំនួយសមស្រប សំដៅអនុវត្តគំនិតផ្តួចផ្តើម និងកម្មវិធីសហប្រតិបត្តិការនៃគយអាស៊ាន។

នៅក្នុងកិច្ចប្រជុំនេះ គយវៀតណាមបានលើកឡើងគំនិតផ្តួចផ្តើមស្តីពីគយបៃតង ការបង្កើនការតភ្ជាប់ និងការចែករំលែកព័ត៌មានស្តីពីការត្រួតពិនិត្យគយដែលជួយគយអាស៊ានពិចារណាអនុវត្តក្នុងដំណាក់កាលបន្ទាប់។ ការរួមវិភាគទានរបស់គយវៀតណាមបានរួមចំណែកជាមួយអាស៊ានក្នុងការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ានប្រកបដោយវិបុលភាព និងនិរន្តរភាព សម្រេចបាននូវចក្ខុវិស័យរបស់អាស៊ានស្តីពី “ចក្ខុវិស័យតែមួយ - អត្តសញ្ញាណតែមួយ - សហគមន៍តែមួយ”៕

បកប្រែដោយ Duy Hoan