នៅឯព្រឹត្តិការណ៍នេះ អ្នកជំនាញបានវាយតម្លៃថា ថ្វីត្បិតតែជារដ្ឋធានីនៃប្រទេសដែលមានទីតាំងស្រស់ស្អាត និងមានលក្ខណៈប្រវត្តិសាស្ត្រជាច្រើនក៏ដោយក៏ទីក្រុងហាណូយទទួលរងនូវគុណភាពខ្យល់មិនល្អជាច្រើនថ្ងៃក្នុងមួយឆ្នាំ។ ប្រការនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពរបស់ប្រជាពលរដ្ឋ។

leftcenterrightdel
លោកស្រី Ramla Khalidi ប្រធាន UNDP ប្រចាំវៀតណាមថ្លែងក្នុងពិធី

លោកស្រីបណ្ឌិត Angela Pratt ប្រធានអង្គការសុខភាពពិភពលោកប្រចាំវៀតណាមបានមានប្រសាសន៍ថា៖ “គុណភាពខ្យល់មិនល្អមានគ្រោះថ្នាក់ជាច្រើនចំពោះសុខភាពរបស់ប្រជាពលរដ្ឋនៅទីក្រុងហាណូយ។ បើគ្មានសកម្មភាពជាក់ស្តែងនោះទេ ការ ប៉ះពាល់ដល់សុខភាពពីបំពុលខ្យល់អាកាសអាចគំរាមកំហែងដល់អាយុវែងដែលយើងទទួលបានក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។ ការកែលម្អគុណភាពខ្យល់អាកាសនៅទីក្រុងហាណូយគឺស្របតាមការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការការពារ និងលើកកម្ពស់សុខភាពប្រជាជនទាំងមូល ក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមប្រកបដោយនិរន្តរភាព ដើម្បីបង្កើតអនាគតដ៏ភ្លឺស្វាងជាង សុខភាពល្អជាង និងយុត្តិធម៌ជាង។

leftcenterrightdel
ប្រតិភូទាំងឡាយបំផុសទិវាបរិស្ថានពិភពលោក (ថ្ងៃទី ០៥ ខែមិថុនា)

លោកស្រី Ramla Khalidi ប្រធាន UNDP ប្រចាំវៀតណាម ឲ្យដឹងថា ការដោះស្រាយបញ្ហាបំពុលខ្យល់អាកាសមានសារសំខាន់ខ្លាំងក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដល់ឆ្នាំ ២០៣០។ ទោះបីជាការដោះស្រាយ​ផលប៉ះពាល់នៃបំពុលខ្យល់គឺមានសារសំខាន់ ប៉ុន្តែក៏យើងត្រូវតែផ្តល់អាទិភាពសម្រាប់ការធ្វើសកម្មភាពដើម្បីដោះស្រាយប្រភព​បង្កការបំពុលខ្យល់។

លោកស្រី Ramla Khalidi បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងទីភ្នាក់ងាររដ្ឋាភិបាល ដៃគូវិស័យឯកជន អង្គការសង្គម សហគមន៍អន្តរជាតិ មូលដ្ឋាននានានិងប្រជាពលរដ្ឋទាំងអស់ពន្លឿនសកម្មភាពប្រឆាំងនឹងការបំពុលខ្យល់អាកាស៕

បកប្រែដោយ Pham Diep