leftcenterrightdel
ប្រគល់អំណោយដល់សិស្សានុសិស្សនៅឃុំ Tam Tra

បន្ទាប់ពីពិធីបើកយុទ្ធនាការនៅភូមិ Phu Tan ឃុំ Tam Tra កម្មាភិបាល និងសមាជិកសម្ព័ន្ធយុវជននៃអង្គភាពចំនួន ៣០ នាក់បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសហគមន៍៖ ជួសជុលផ្ទះជូនគ្រួសារក្រីក្រនៅក្នុងតំបន់; កម្មវិធីផ្លាស់ប្តូរកាកសំណល់ប្លាស្ទិកយករបស់របរប្រើប្រាស់ក្នុងផ្ទះ; ជួសជុលកន្លែងលេងកម្សាន្តរបស់កុមារ; ប្រគល់អំណោយចំនួន ១៥ ជូនដល់សិស្សានុសិស្សនៅឃុំ Tam Tra; បើកការអនុវត្ត "កសិដ្ឋានស្ម័គ្រចិត្តលេខ ០២"។ល។

យុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវក្តៅឆ្នាំ ២០២៤ គឺជាសកម្មភាពដ៏មានអត្ថន័យ និងជាក់ស្តែង ដែលបង្ហាញពីសញ្ញាសម្គាល់ និងរូបភាពស្ម័គ្រចិត្តរបស់យុវជនកងឆ្មាំសមុទ្រ៕

បកប្រែដោយ Huyen Trang